អង្គភាពគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បើកសវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្របតាមស្តង់ដារអន្តរជាតិ ISO14001-2015 នៅគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO 14001: 2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន រយៈពេល២ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៣។
ពិធីបើកនេះ ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធ។
ឯកឧត្តម សុខ លក្ខិណា បានលើកឡើងថា ការបើកសវនកម្មផ្ទៃក្នុងគឺដើម្បីត្រួតពិនិត្យវាយតម្លៃ ភាពមិនអនុលោម ចំណុចតាមអង្កេត និងចំណុចអនុសាសន៍ និងចំណុចប្រសើរ នៅក្នុងស្ថាប័នដែលបានអនុវត្តកន្លងមក និងត្រៀមខ្លួនឱ្យស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) ចុះមកធ្វើសវនកម្មលើស្ថាប័នអាជ្ញាធរជាតិ នាពេលខាងមុខនេះ។
សូមបញ្ជាក់ថា ការធ្វើសវនកម្មផ្ទៃក្នុង គឺធ្វើឡើងយ៉ាងទៀងទាត់ ២ដងក្នុងមួយឆ្នាំ ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនូវភាពអនុលោមជាប្រចាំរបស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ជាពិសេសការអនុវត្តជារួមនៅក្នុងនាយកដ្ឋាននីមួយៗ ឆ្លើយតបទៅនឹងផែនការរបស់ខ្លួន និងស្របតាមអ្វីដែលស្តង់ដារតម្រូវឱ្យអនុវត្ត៕
អត្ថបទ: យី សុថា
រូបភាព: ហ៊ុ រិទ្ធី
APSARA National Authority conducts an internal audit on Environmental Management System – Angkor ISO 14001-2015
APSARA National Authority’s Angkor Environmental Management Unit conducts an internal audit conduct an internal audit on the ISO 14001: 2015 Environmental Management System in all departments and units under APSARA National Authority starting from 11 to 12 January 2023.
The opening ceremony is led by H.E Mr. Sok Leakena, Representative of H.E Dr.Hang Peou, the Director-General of APSARA National Authority, and Director of the Environmental Management System of Angkor Unit, as well as department directors and environmental promoters from all related departments.
H.E Mr. Sok Leakena stated that the internal audit is to monitor and evaluate non-compliance, observations and recommendations, and improvements in the past and prepare for Japan Quality Assurance (JQA) which will conduct an audit of the APSARA National Authority shortly.
It should be noted that the internal audit is conducted regularly, twice a year, to regularly review the compliance of the Environmental Management System-Angkor, especially the overall implementation in each department in response to the plan. And following what the standards require.
Article: Yi Sotha
Photos: Hum Rithy
Share:
Our Latest News
ដំណើរទស្សនកិច្ចក្រុមយុវជនក្នុងកម្មវិធីការបោះជំរំយុវជនជាសកលលើកទី១០ នៅប្រាសាទបន្ទាយស្រី -The 10th Global Youth Camp to visit Banteay Srei Temple-20 December 2024
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដំណើរទស្សនកិច្ចរបស់ក្រុមយុវជនក្នុងកម្មវិធីការបោះជំរំយុវជនជាសកល លើកទី១០ ឆ្នាំ២០២៤ ដែលមានយុវជនចំនួន២៨៥នាក់ ដឹកនាំដោយឯកឧត្ដម ចឹក លីម