រយៈពេលពីរថ្ងៃកន្លងមកនេះ ចាប់ពីថ្ងៃទី១៤ និង១៥ ខែធ្នូនេះ ព្រឹត្តិការណ៍រំលឹកគុណអង្គរ បានប្រព្រឹត្តិទៅយ៉ាងឱឡារិក អធិកអធម្ម ព្រមជាមួយកម្មវិធីជាច្រើន ទាំងបែបប្រពៃណីសាសនា កម្មវិធីពិព័រណ៍បង្ហាញសមិទ្ធផលការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា និងការសម្តែងសិល្បៈជាច្រើនទម្រង់។ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនចូលរួមទស្សនា ស្វែងយល់។
ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ឱ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ ជាថ្ងៃចុងក្រោយនៅក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ សកម្មភាព និងកម្មវិធីជាច្រើននៅតែបន្ត ដើម្បីឱ្យសាធារណៈជនបានចូលរួមទស្សនាកម្សាន្តដោយសេរី។ ឯកឧត្តមបន្តថា ចាប់ពីម៉ោង០៨៖០០ព្រឹក រហូតដល់ម៉ោង១៧៖០០ល្ងាច មានតាំងពិព័រណ៍សមិទ្ធផលការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ការតាំងបង្ហាញពីសកម្មភាពនៅសារមន្ទីរ សកម្មភាពការងារតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ និងសកម្មភាពផ្សេងៗ រួមមានការតាំងពិព័រណ៍សៀវភៅប្រវត្តិសាស្ត្រខ្មែរ និងបរទេស។ នៅតាមស្តង់បង្ហាញនីមួយៗមានអ្នកជំនាញលើផ្នែកផ្សេងៗរបស់អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ល។ កម្មវិធីខាងលើរៀបចំនៅទីតាំង៖ បរិវេណមុខប្រាសាទអង្គរវត្ត និងការដ្ឋាននានាក្នុងតំបន់រមណីយដ្ឋានអង្គរ។
ឯកឧត្តមបន្តថា នៅពេលល្ងាចចាប់ពីម៉ោង១៨៖០០ ដល់ម៉ោង២២៖០០ មានការសម្តែងសិល្បៈល្ខោនស្បែកធំ សម្តែងដោយក្រុមសិល្បៈវត្តរាជបូរណ៍ និងព្រឹត្តិការណ៍ល្បែងសៀកជាដើម។ មានទីតាំងនៅបរិវេណខាងត្បូង នៃទីលានបដិសណ្ឋាកិច្ច (អតីតអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ)។
ឯកឧត្តមអគ្គនាយករង មានប្រសាសន៍បន្តថា កម្មវិធីខាងលើនឹងបើកឱ្យសាធារណៈជនចូលរួមទស្សនាដោយសេរី ក្នុងន័យនេះ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ៕
For the past two days,14th -15th December, the Thanks Angkor Event was held with many traditional and religious ceremonies, exhibitions, and important achievements of the APSARA National Authority and many kinds of art performances with the participation of many national and international tourists.
H.E. Mr. Long Kosal, Deputy Director General of APSARA National Authority, said that 16 December 2022, is the last day of the Thanks Angkor Event, and many activities and programs continue for the public to visit free of charge. He continued that from 08:00 am to 17:00 pm, there will be an exhibition of important achievements of the APSARA National Authority, an exhibition of activities at the museum, site activities in Angkor, and other activities, including book exhibitions on Khmer and foreign history. Each booth has experts in various fields of APSARA National Authority and the Ministry of Culture and Fine Arts, etc. The above programs are organized in front of Angkor Wat and other sites in Angkor site.
H.E. Mr. Long Kosal continued that from 18:00 pm to 22:00 pm, there will be a shadow puppets performance called Sbek Thom by the Wat Reach Bo arts group and a circus show as well. It was located on the south side of the Angkor Pavis (formerly the Angkor Heritage Protection Police Unit). He said that the above programs will be open to the public to visit freely.
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)