Monday, November 25, 2024
Latest:

គណកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរបើកធ្វើកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ នៅខេត្តសៀមរាប ICC Angkor starts its 36th Technical Session in Siem Reap -15 December 2022

Share Post:

គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ)និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ របស់ខ្លួននៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប។
កិច្ចប្រជុំបច្ចេកទេសនេះ ស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានបារាំង និងជប៉ុនជាសហប្រធាន។
សហប្រធាននៃកិច្ចប្រជុំពេលនេះ មានលោក TANINAI Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierri VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពី លោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។

កិច្ចប្រជុំបច្ចេកទេសថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះ គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) បានពិភាក្សា និងពិនិត្យតាមដានលើការអនុវត្តអនុសាសន៍ ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៥ និងកិច្ចប្រជុំពេញអង្គទី២៨ នៅខែមីនា ឆ្នាំ ២០២២ កន្លងមក ព្រមទាំង ពិនិត្យរបាយការណ៍សកម្មភាពក្រុមបច្ចេកទេស ការជួសជុល និងការអភិរក្ស។

ចំពោះរបាយការណ៍ដែលបានពិនិត្យក្នុងកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងចំពោះកម្មសភាពរបស់គណកម្មាធិការចំពោះកិច្ច(AdHoc)ដែលបានចុះតាមការដ្ឋាន ចាប់តាំងពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១២ ខែធ្នូ ២០២២ ហើយរបាយការណ៍នានានឹងដាក់បញ្ចូលទៅក្នុងកិច្ចពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃស្អែក ទី១៦ ខែធ្នូ ឆ្នាំ២០២២៕

 

The International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor (ICC-Angkor) and Sambo Prei Kuk holds its 36th Technical Session on the morning of 15 December 2022, in Siem Reap.
The technical meeting is presided over by H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts, President of the Board of APSARA National Authority, with Co-chairs, France, and Japan.
The co-chairs of the meeting are Mr. TANINAI Ichitomo, Deputy Chief of Mission of the Embassy of Japan in Cambodia, Mr. Pierri VINCENT, Counselor for cooperation and cultural affairs of the Embassy of France in Cambodia, and Mr. Sardar Umar ALAM, UNESCO Representative in Cambodia.

At the Technical Session on 15 December 2022, ICC-Angkor discussed and monitored the implementation of the recommendations adopted at the 35th Technical Session and the 28th Plenary Session in March 2022, as well as reviewing the activity reports of the technical restoration team.

The reports reviewed at this meeting reflected the work of the AdHoc experts, which visited the site from 06 to 12 December 2022, and the reports will be included in the Plenary Session tomorrow.

Article: Office of Communication
Photos: Yi Sotha/Hum Rithy/Hab Kim An

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn