ឯកឧត្តមអនុប្រធានាធិបតីនៃសាធារណៈរដ្ឋឥណ្ឌា និងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញសម្ពោធសាលរបាំប្រាសាទតាព្រហ្មក្រោយពីបញ្ចប់ការជួសជុល-The Vice-President of the Republic of India and Minister of Culture and Fine Arts presided over the inauguration ceremony of the completion of the Hall of Dancers Restoration of Ta Prohm Temple-14 November 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលរបាំនៃប្រាសាទតាព្រហ្មដែលបានជួសជុលដោយអ្នកជំនាញមកពីប្រទេសឥណ្ឌា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរាត្រូវបានសម្ពោធបញ្ចប់ការជួសជុល និងដាក់ឱ្យចូលទស្សនាជាសាធារណៈ ចាប់ពីពេលនេះតទៅ។

អញ្ជើញចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍នេះមាន ឯកឧត្ដម JAGDEEP Dhankar អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ឯកឧត្ដម S. JAISHANKAR រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា មុនមានការជួសជុលសាលរបាំប្រាសាទតាព្រហ្មនេះត្រូវបានដួលរលំជាគំនរថ្ម ហើយដំបូលត្រូវជ្រុះធ្លាក់ស្ទើរទាំងស្រុង ចំណែកសសរដួលរាបដល់ដីគ្មានសល់។ ក្រុមការងារបានចាប់ផ្តើមជួសជុលចាប់តាំងពីឆ្នាំ២០១០ និងបានបញ្ចប់ដោយជោគជ័យនៅឆ្នាំ២០២២៕

អត្ថបទ៖ យី សុថា
រូបភាព៖ ហាប់ គឹមអាន

The Vice-President of the Republic of India and Minister of Culture and Fine Arts presided over the inauguration ceremony of the completion of the Hall of Dancers Restoration Ta Prohm Temple

On 13 November 2022, the Hall of Dancers of Ta Prohm Temple, which was renovated by experts from India in cooperation with APSARA National Authority, was completed and opened to the public from now on.

The event was presided over by Honorable H.E. Mr.JAGDEEP DHANKHAR, Vice-President of the Republic of India, H.E. Dr.S. JAISHANKAR, Minister of External Affairs, Republic of India, and H.E. Dr.PHOEURNG SACKONA, Minister of Culture and Fine Arts of the Kingdom of Cambodia.

It should be noted that before the renovation, the Hall of Dancers of Ta Prohm Temple collapsed into a pile of stones, the roof collapsed almost completely, and the pillars fell to the ground. The team has been restoring since 2010 and successfully completed it in 2022.

Article: Yi Sotha
Photos: Hap Kim An

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn