Wednesday, December 25, 2024
Latest:

ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទតាព្រហ្ម សហការជាមួយក្រុមការងារឥណ្ឌា ជួសជុលជណ្តើរឈើនៅចំណុចរោងទងទី៣នៃប្រាសាទតាព្រហ្ម-Tourism agents at Ta Prohm temple collaborate with the Indian restoration team to repair wooden stairs at Ta Prohm’s third gallery-02 November 2022

Share Post:

នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទតាព្រហ្ម បានសហការជាមួយក្រុមការងារឥណ្ឌា លើការងារជួសជុលជណ្តើរឈើនៅរោងទងទី៣ ក្បែរច្រកទ្វារខាងកើត ចំណុចឡើងទស្សនាទេសភាពនៃប្រាសាទតាព្រហ្ម ដែលមានសភាពទ្រុឌទ្រោម។

ការងារជួសជុលនេះ ធ្វើឡើងដើម្បីរក្សាបាននូវសុវត្ថិភាពនៅទីតាំងគយគន់ទេសភាព និងកន្លែងផ្តិតយករូបភាពដ៏សំខាន់មួយនៅប្រាសាទតាព្រហ្ម។ ជាពិសេសលើកសោភ័ណភាព បង្កលក្ខណៈងាយស្រួល និងជៀសវាងការបង្កជាគ្រោះដោយយថាហេតុណាមួយដល់ភ្ញៀវទេសចរ៕

Tourism agents at Ta Prohm temple collaborate with the Indian restoration team to repair wooden stairs at Ta Prohm’s third gallery

On 01 November 2022, the tourism agents at Ta Prohm temple collaborated with the Indian restoration team to repair wooden stairs at Ta Prohm’s third gallery near the eastern gate.

This renovation work was done to maintain safety at the site which is an important photo shoot location at Ta Prohm. In particular, enhance the beauty, and avoid any accident for tourists.

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn