នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមវត្តមានចូលរួមដោយឯកឧត្តម អគ្គនាយករង និងប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធបានជួបពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោក TAHK Kyungbaek ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដើម្បីសិក្សាលទ្ធភាពគម្រោងជួសជុលខឿនរួតបាកាន នៃប្រាសាទអង្គរវត្តនាពេលអនាគត។
ក្នុងកិច្ចជំនួបពិភាក្សានេះ ក៏មានការចូលរួមពីអ្នកជំនាញរបស់ស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) ដែលបាននឹងកំពុងអនុវត្តគម្រោងជួលជុលប្រាសាទជម និងព្រះលានជល់ដំរី ក្នុងបវិវេណរាជធានីអង្គរធំផងដែរ៕
APSARA National Authority meets with a representative of the Korea International Cooperation Agency (KOICA) regarding the feasibility study of the Angkor Wat’s Bakan tower platform restoration project
On 18 October 2022, H.E. Dr.Hang Peou, Director-General of APSARA National Authority, Deputy Director General, and Director of relevant departments, meet with Mr. TAHK Kyungbaek, a representative of the Korea International Cooperation Agency (KOICA), who is on the working mission at Angkor site from 17 to 22 October 2022 to study the feasibility study of the Angkor Wat’s Bakan tower platform restoration project in the future.
The meeting is also attended by experts from the Korea Cultural Heritage Foundation (KCHF), which has been implementing a project to renovate Prasat Chom and the Terrace of Elephants in Angkor Thom.
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា ធ្វើបទបង្ហាញក្រោមប្រធានបទ «គម្រោងស្រាវជ្រាវអំពីឧបោសថាគារនៅអង្គរធំ»- APSARA National Authority hosted a lecture on “The Angkor Vihara Project” - 21 January 2025
ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃទីស្នាក់ការអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានអញ្ជើញវាគ្មិនដែលជាដៃគូសហការស្រាវជ្រាវ ធ្វើបាឋកថាអំពីលទ្ធផលស្រាវជ្រាវខឿនព្រះវិហារកន្លងមកនៅក្នុងអតីតរាជធានីអង្គរធំ ក្រោមប្រធានបទ«គម្រោងស្រាវជ្រាវអំពីឧបោសថាគារនៅអង្គរធំ»។