នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជុំ សុភមករា អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយ ប្រធាននាយកដ្ឋាន និងមន្ត្រីបុគ្គលិក បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធថ្វាយព្រះរាជកុសលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួបសោយទិវង្គត ១០ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាំងនាមឱ្យថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សូមសម្តែងព្រះរាជមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការយាងចូលទិវង្គតរបស់សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្ត្រ ទូទាំងព្រះនគរ មហាទុក្ខសោកនៃប្រជាជាតិកម្ពុជា ១៥ តុលា ២០១២ ថ្ងៃដែលប្រជាជាតិកម្ពុជាមិនអាចបំភ្លេចបាន។
អាជ្ញាធរជាតិអប្សរា ចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជា ក៏ដូចជាព្រះរាជកិច្ចដាក់បញ្ចូលតំបន់អង្គរជាបេតិកភណ្ឌពិភពលោករហូតដល់សព្វថ្ងៃនេះ៕
អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន
On 15 October 2022, H.E. Mr. Chum Sopheakmakara, Deputy Director-General, representative of H.E. Dr.Hang Peou, Director-General of APSARA National Authority, led a team to pay respects to the late King Father Norodom Sihanouk on the 10th anniversary at the Royal Residence in Siem Reap.
On this occasion, the APSARA National Authority would like to express the greatest gratitude to the late King Father Norodom Sihanouk, the Father of Independence, and the Unification of the Kingdom of Cambodia.
The APSARA National Authority will always remember the greatest achievement in claiming independence from France as well as inscribing Angkor as a World Heritage Site to this day.
Article: Department of Research, Training, and Communication
Photos: Mr. Hab Kim An
Share:
Our Latest News
ក្រុមអ្នកជំនាញការអាដហុក បន្តចុះពិនិត្យគម្រោងការងារនៅប្រាសាទភ្នំបាខែង និងប្រាសាទតានៃ -Adhoc experts continued to inspect the restoration projects at Phnom Bakheng and Ta Nei Temples- 05 December 2024
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យគម្រោងការងារនៅប្រាសាទភ្នំបាខែង និងប្រាសាទតានៃ។