ក្នុងក្របខ័ណ្ឌអនុវត្តគម្រោង «ដាក់ដំណើរការឡើងវិញនូវសហគមន៍ទេសចរណ៍បារាយណ៍ជយតដាក» ក្រោមជំនួយឧបត្ថម្ភពីអង្កការ GIZ សម្របសម្រួលដោយអង្គការយូណេស្កូ នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡុង កុសល អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធស្តីពី ការដាក់ដំណើរការខ្សែទស្សនាជិះទូកក្នុងបារាយ៍ជយតដាក (បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ) និងខ្សែទស្សនាជិះកង់របស់«សហគមន៍ទេសចរណ៍បារាយណ៍ជយតដាក»។ សិក្ខាកាមចូលរួមមានចំនួន៣០នាក់ អញ្ជើញមកពីមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន អង្គភាពនគរបាលបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ គ្រឹះស្ថានអង្គរ រដ្ឋបាលស្រុកអង្គរធំ សមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុនទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ សមាគមន៍មគ្គុទ្ទេសក៍ទេសចរ ក្លឹបទេសចរណ៍ខេត្តសៀមរាប និងតំណាងសហគមន៍ទេសចរណ៍ បារាយណ៍ជយតដាក។
ឯកឧត្តមអគ្គនាយករង ព្រមទាំងសិក្ខាកាមទាំងអស់ បានផ្តើមកម្មវិធីដោយការសាកល្បងខ្សែទស្សនាជិះកង់ចេញពី ប្រាសាទតាកែវ ឆ្លងកាត់ និងទស្សនាប្រាសាទតានៃ ស្ពានយោលឆ្លងស្ទឹងសៀមរាប រានទស្សនាបារាយណ៍ខាងជើង ទ្វារទឹក និងជាទំនប់បង្ហៀរទឹកបារាយណ៍ខាងជើង ស្ថានីយបណ្តុះកូនឈើ របស់អាជ្ញាធរជាតិអប្សរាប្រាសាទព្រះខ័ន និងប្រាសាទព្រះខ័ន។ នៅពេលរសៀលនាថ្ងៃដដែល សិក្ខាកាម បានស្តាប់ពីបទបង្ហាញស្តីពីការរៀបចំសហគមន៍ និងការគ្រប់គ្រង ព្រមទាំងសេវាកម្មទេសចរណ៍ជិះទូក និងជិះកង់ដែលសហគមន៍ទេសចរណ៍បារាយណ៍ជយតដាក គ្រោងដាក់បំរើជូនភ្ញៀវទេសចរ និងបានជជែកពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកយ៉ាងផុសផុលស្តីពី «ការកំណត់តម្លៃសេវាកម្ម និងការចូលរួមរបស់អ្នកពាក់ព័ន្ធ ក្នុងការទ្រទ្រង់ដំណើរការ និងផ្សព្វផ្សាយពីសហគមន៍» ។
ខ្សែទស្សនាដោយជិះកង់គយគន់ទេសភាពធម្មជាតិ ស្រូបយកខ្យល់បរិសុទ្ធ ព្រមទាំងបានស្វែងយល់ពីប្រព័ន្ធធារាសាស្រ្តសម័យអង្គរ រួមទាំងខ្សែទស្សនាជិះទូកអុំ បែបបុរាណនៅក្នុងបារាយណ៍ជយតដាក សុទ្ធសឹងតែជាផលិតផល ទេសចរណ៍ថ្មីនៃអង្គរ ដែលមិនប៉ះពាល់ដល់បរិស្ថាន។
លទ្ធផលនៃកិច្ចពិគ្រោះយោបល់ប្រកបដោយផ្លែផ្កានេះ នឹងត្រូវសរុបជូនថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹក នាំនៃសហគមន៍ទេសចរណ៍បារាយណ៍ជយតដាក ដើម្បីពិនិត្យ និងសម្រេច។
Within the framework of the project “Re-launch of the Jayatataka Baray Tourism Community” with the support of GIZ coordinated by UNESCO on 16 September 2022, H.E. Long Kosal, Deputy Director General, representative of H.E. Hang Peou, Director General of APSARA National Authority, led a consultative workshop with stakeholders on the launch of a boat tour in the Jayatataka Baray (North Baray or Neak Poan Baray) and the cycling circuit of the “Jayatataka Baray Tourism Community”. 30 participants came from the Department of Tourism, the Department of Environment, the Heritage Police Unit, the Tourism Police Unit, the Angkor Thom District Administration, the Angkor Thom District Tourism Association, the Association of Cambodian Travel Agents, the Travel Agents, the Travel Agent Company, the Tourist Guides Association, the Siem Reap Tourist Club, and representatives of the Jayatataka Baray Tourism Community.
The Deputy Director General and all the trainees started the program by testing the cycling circuit from Takeo Temple, crossing Ta Nei temple of the swing bridge across the Siem Reap River, visiting the sluice gate of North Baray, the nursery station of APSARA National Authority and Prasat Preah Khan. In the afternoon of the same day, participants listened to a presentation on community organization and management, as well as boat and cycling tourism services that the Jayatataka Baray Tourism Community plans to serve tourists, as well as discussed and exchanged ideas with each other firmly on “Pricing, services and stakeholder involvement in supporting community outreach and promotion.”‘
Cycling tours, exploring the natural landscape, absorbing fresh air, and exploring the Angkorian irrigation system, as well as the traditional boat tours in the Jayatataka Baray, are all new environmentally friendly tourism products of Angkor.
The results of this fruitful consultation will be summarized to the leaders of the APSARA National Authority and the leaders of the Jayatataka Baray Tourism Community for review and decision.
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)