Saturday, May 18, 2024
Latest:

អាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ-APSARA National Authority discusses with French Embassy on strengthening cooperation-16 September 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបពិភាក្សាការងារជាមួយលោក Pierre VINCENT ទីប្រឹក្សាសហប្រតិបត្តិការ និងវប្បធម៌ នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងជាសហប្រធានបច្ចេកទេសថ្មីរបស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ ដើម្បីសិក្សាស្វែងយល់ ពិភាក្សា និងផ្លាស់ប្តូរយោបល់ស្តីពី បេសកកម្ម និងសមិទ្ធផលដែលសម្រេចបានថ្មីៗរបស់អាជ្ញាធរជាតិអប្សរា កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ICC-ANGKOR និងការងារជួសជុលប្រាសាទមេបុណ្យខាងលិច។

កិច្ចពិភាក្សានេះ ក៏បានផ្តោតសំខាន់លើលទ្ធភាពក្នុងការពង្រឹង និងពង្រីកនូវកិច្ចសហការទ្វេភាគី ជាពិសេស ពាក់ព័ន្ធជាមួយនឹងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងរមណីយដ្ឋានអង្គរ៕

អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ

រូបភាព៖ លោក ហ៊ុំ រិទ្ធី

On 16 September 2022, H.E. Hang Peou, Director General of APSARA National Authority, meets with Mr. Pierre VINCENT, Advisor on Cooperation and Culture of the French Embassy in Cambodia, and the new Technical Co-Chair of the ICC-Angkor Committee, to discuss and exchange ideas on the recent missions and achievements of the APSARA National Authority, cooperation within the framework of ICC-Angkor, and the restoration of the Western Mebon temple.

The talks also focused on the possibility of strengthening and expanding bilateral cooperation, especially about conservation and sustainable development in the Angkor site.

Article: Department of Research, Training, and Communication

Photos: Mr. Hum Rithy

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn