ប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯកមានជីវភាពធូរធារ-Residents of Run Ta Ek Eco-Village have a prosperous life – 15-september-2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅភូមិធម្មជាតិរុនតាឯកបានបញ្ជាក់ថាពួកគាត់មានជីវភាពរស់នៅប្រចាំថ្ងៃធូរធារ ដោយសារតែមានដីសម្រាប់ធ្វើកសិកម្ម និងប្រើប្រាស់តាមតម្រូវការ។

លោក រិន ស្រួច ជាអតីតអ្នករស់នៅក្នុងភូមិស្រះស្រង់ សង្កាត់នគរធំ ក្រុងសៀមរាប ថាកាលពីពេលដែលគាត់រស់នៅក្នុងរមណីយដ្ឋានអង្គរ គាត់មានដីលំនៅដ្ឋានទំហំតូចចង្អៀត មិនមានកម្មសិទ្ធិស្របច្បាប់ មិនអាចឱ្យលោកទាញយកផលប្រយោជន៍ពីដីឱ្យអស់លទ្ធភាពបាន ទើបគ្រួសារលោកស្ម័គ្រចិត្តដោះដូរជាមួយអាជ្ញាធរជាតិអប្សរាពីតំបន់ការពាររមណីយដ្ឋានអង្គរ ទៅរស់នៅភូមិធម្មជាតិរុនតាឯក។ លោកបន្តថា បច្ចុប្បន្នលោកបានរៀបចំផ្ទះធ្វើជាផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរ ដោយគិតជាថ្ងៃ និងដាក់ខែ ហើយលោកទទួលបានផលកម្រៃគួរសមក្នុងមួយខែៗពីផ្ទះស្នាក់ និងទិន្នផលចម្ការ។ លោក ស្រួច សប្បាយចិត្ត ព្រោះការរស់នៅក្នុងភូមិធម្មជាតិរុនតាឯកអាចឱ្យគាត់ចង់ធ្វើអ្វីក៏បានតាមសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកស្រី កី កិន្នរី ឱ្យដឹងថា បានស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅភូមិធម្មជាតិរុនតាឯក រយៈពេល៥ឆ្នាំមកហើយ។  ចាប់តាំងពីរូបគាត់ទៅរស់នៅ លោកស្រីបានកែប្រែដីនោះ មានដាំដំណាំដូចជា ដូង ល្ហុង ម្នាស់ ក្រូចឆ្មារ និងចិញ្ចឹមសត្វ គោ មាន់ ទា ក្ងានជាដើម។ សព្វថ្ងៃនេះ លោកស្រី កិន្នរី មានគោចំនួន១៣ក្បាល និងមាន់ ទា ក្ងានចំនួនជាង១០០ក្បាល។

ជារៀងរាល់ថ្ងៃ លោកស្រី អាចរកកម្រៃបានពីការលក់ក្រូចឆ្មា លក់ពងទា ពងមាន់យ៉ាងហោចណាស់ក៏ទទួលបាន៣ម៉ឺនរៀលដែរក្នុង១ថ្ងៃ។ ដោយឡែក នៅរដូវក្ងានពងវិញ គឺគាត់អាចរកកម្រៃប្រចាំថ្ងៃបានច្រើនគួរសមដែរ តាមរយៈការលក់ពងក្ងានដែលធ្វើឱ្យជីវភាពធូរធារ។

ចំពោះមុខរបរបច្ចុប្បន្ន មានប្រជាពលរដ្ឋជាច្រើនគ្រួសារមួយចំនួនបានចូលបំពេញការងារជាមួយអាជ្ញាធរជាតិអប្សរា ខ្លះប្រកបមុខរបរធ្វើផ្ទះស្នាក់សម្រាប់ទទួលភ្ញៀវទេសចរ និងខ្លះទៀតធ្វើកសិកម្មនៅលើដីកម្មសិទ្ធិរបស់ខ្លួន ដែលជាហេតុបានចំណូលច្រើនផ្នែកក្នុងមួយខែៗ៕

អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ យី សុថា/ជា វណ្ណៈ


Residents who volunteer to leave the Angkor area for Run Ta Ek Eco-Village confirm that they have a prosperous daily life because they have land for farming and use as needed.

Mr. Rin Sruoch, a former resident of Sras Srang village, Nokor Thom commune, Siem Reap city, said that when he lived in the Angkor site, he had a small plot of land that was not legally owned and he could not take full advantage of the land. His family volunteered to leave the protected area of   Angkor to live in Run Ta Ek Eco-Village. He said that now he has prepared a house as a guest house for tourists, and he receives a decent monthly income from the house and farm. Mr. Sruoch is happy because living in Run Ta Ek Eco-Village allows him to do whatever he wants for a living.

Ms. Key Kinnary said that she volunteered to move to Run Ta Ek Eco-Village for five years. Since she moved in, she has been cultivating crops such as coconuts, papayas, pineapples, and lemons and raising cattle such as chickens, ducks, and geese. Today, Ms. Kinnary owns 13 cows and more than 100 chickens, ducks, and geese.

She can earn at least 30,000 riels daily from selling lemons, duck eggs, and chicken eggs. In particular, during the goose egg season, he can earn a considerable amount of daily income by selling goose eggs, which makes life easier.

For the current business, many families have joined the APSARA National Authority, some are engaged in building houses for tourists, and others are farming on their own land, which is why they earn a lot of money each month.

Article: Chhay Phanny

Photos: Yi Sotha

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn