Tuesday, November 5, 2024
Latest:

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចុះពិនិត្យការងាររៀបចំដីឡូត៍ នៅភូមិធម្មជាតិរុនតាឯក- H.E. Dr. Phoeurng Sackona to inspect the land preparation work at Run Ta Ek Eco-Village-06 September 2022

Share Post:

ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងជាអនុប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យការងាររៀបចំសម្អាតដីឡូត៍ សម្រាប់ប្រជាជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ទីតាំងថ្មីស្ថិតនៅភូមិធម្មជាតិរុនតាឯក។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ជួបសំណោះសំណាល សួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិក្សានុស្សនៅសាលាបឋមសិក្សាហ៊ុន សែន រុនតាឯក ដែលមានទីតាំងស្ថិតនៅជាប់កន្លែងកំពុងរៀបចំសម្អាតដីឡូត៍ផង៕

H.E. Dr. Phoeurng Sackona to inspect the land preparation work at Run Ta Ek Eco-Village

On 06 September 2022, H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and President of the Board of APSARA National Authority and Deputy Chairman of the Orientation Committee to solve the problem of illegal construction and land in the Angkor area and other areas under the management of the APSARA National Authority inspected the land preparation work for people who volunteered to leave the Angkor site to a new location in Run Ta Ek Eco-Village.

On that occasion,H.E. Dr. Phoeurng Sackona met with teachers and students at Hun Sen Run Ta Ek Primary School, which is located next to this working site.

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn