ក្រុមការងារបច្ចេកទេសរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ កំពុងបន្តចុះពិនិត្យ វាស់វែង កំណត់និយាមកានិងអត្តសញ្ញាណកម្មក្បាលដី-The technical working teams of the Ministry of Land Management, Urban Planning, and Construction continue to inspect, measure and identify land plots-19 August 2022

Share Post:

ក្រុមការងារបច្ចេកទេសរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ កំពុងបន្តចុះពិនិត្យ វាស់វែង កំណត់និយាមកានិងអត្តសញ្ញាណកម្មក្បាលដី-The technical working teams of the Ministry of Land Management, Urban Planning, and Construction continue to inspect, measure and identify land plots-19 August 2022

Share Post:

ក្រុមការងារបច្ចេកទេសទាំង៣២ក្រុមមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋាន កំពុងចុះពិនិត្យយ៉ាងសកម្ម ដើម្បីវាស់វែងកំណត់និយាមកាក្បាលដី អត្តសញ្ញាណដីធ្លីក្នុងរមណីយដ្ឋានអង្គរ នៅតាមសង្កាត់ និងភូមិជាច្រើនក្នុងក្រុងសៀមរាប នៅថ្ងៃទី១៩ សីហា ២០២២។

សកម្មភាពរបស់ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួនទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃអាជ្ញាធរជាតិអប្សរានេះ កំពុងចុះពិនិត្យយ៉ាងសកម្ម ដើម្បីវាស់វែងកំណត់និយាមកាក្បាលដី អត្តសញ្ញាណដីធ្លីក្នុងរមណីយដ្ឋានអង្គរ ដែលស្ថិតក្នុងតំបន់១ និងតំបន់២ ក្នុងរមណីយដ្ឋានអង្គរ នៅក្នុងភូមិសាស្ត្រទាំង៥សង្កាត់ មានសង្កាត់នគរធំ សង្កាត់គោកចក សង្កាត់ស្លរក្រាម និងសង្កាត់ទឹកវិល ទូទាំងក្រុងសៀមរាប៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា/ ហ៊ុ រិទ្ធី

The technical working teams of the Ministry of Land Management, Urban Planning, and Construction continue to inspect, measure and identify land plots.

Thirty-two technical teams from the Ministry of Land Management, Urban Planning and Construction, and the Ministry of Culture and Fine Arts, the Siem Reap Provincial Administration, APSARA National Authority, and local authorities, are actively inspecting and defining the boundaries of the land plots in the Angkor site on 19 August 2022.

The technical working teams are actively inspecting to identify land plots located in Zone 1 and Zone 2 of the Angkor site such as Sangkat Nokor Thom, Sangkat Kork Chak, Sangkat Slor Kram, and Sangkat Teuk Vil, Siem Reap City.

Article: Miss Chhay Phanny
Photos: Mr. Yi Sotha / Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn