Wednesday, December 25, 2024
Latest:

អាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារដាំស្មៅ នៅបរិវេណខាងមុខ ឆៀងត្បូងប្រាសាទអង្គរវត្ត-APSARA National Authority planting more grass in front of the south corner of Angkor Wat-03 August 2022

Share Post:

អាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារដាំស្មៅ នៅបរិវេណខាងមុខ ឆៀងត្បូងប្រាសាទអង្គរវត្ត-APSARA National Authority planting more grass in front of the south corner of Angkor Wat-03 August 2022

Share Post:

ដើម្បីចូលរួមចំណែកលើកកម្ពស់របៀបរៀបរយ សោភ័ណភាព បរិស្ថាន និងទេសភាពបៃតងស្រស់ស្អាតគ្រប់រដូវកាល នៅក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក ព្រមទាំងទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើនមកកម្សាន្តផងនោះ អាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារដាំស្មៅនាបរិវេណខាងមុខប្រាសាទអង្គរវត្ត (អតីតអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ)។

លោកស្រីអាំង សុចិន្តា មន្ត្រីនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ជ្រុងខាងត្បូងនេះ ក្រុមហ៊ុនកំពុងដាំស្មៅ ចំណែកនៅតាមព្រំ មានដាំលម្អរទៅដោយដើមឈើ និងផ្កាព្រៃចម្រុះមួយចំនួន ក្រោមទំហំផ្ទៃដីចំនួន២៤,០០០ម៉ែត្រការេ។ រហូតមកដល់ដើមខែសីហានេះ ការងារសម្រេចបានប្រមាណ៣០ភាគរយហើយ ដោយចាប់ផ្តើមដំណើរការតាំងពីអំឡុងដើមខែកក្កដាមក គ្រោងចំណាយពេលវេលាចំនួន៤ខែទើបរួចរាល់។
លោកស្រីបន្តទៀតថា ក្រោយការងារដាំដុះស្មៅនៅបរិវេណនេះរួចរាល់ ទីនេះនឹងពោពេញទៅដោយវាលស្មៅស្រស់បំព្រង ហើយភ្ញៀវទេសចរអាចចូលមកថតរូបកម្សាន្តបាន ដោយអាចបញ្ជៀសការកកស្ទះចំនួនភ្ញៀវចូលទស្សនាប្រាង្គប្រាសាទបានមួយចំនួន ជាពិសេសទីតាំងខាងលើ អាចរៀបចំប្រារព្ធពិធីផ្សេងៗ ជំនួសឱ្យទីតាំងចំពីខាងមុខប្រាសាទអង្គរវត្ត។

សូមជម្រាបផងដែរថា វាលស្មៅខៀវខ្ចីទាំងនៅជុំវិញបរិវេណប្រាសាទអង្គរវត្ត ឬខាងក្រៅប្រាសាទ ត្រូវទទួលការថែទាំជាប្រចាំដោយអាជ្ញាធរជាតិអប្សរា ទាំងការស្រោចស្រព្វ ថែទាំ និងកាត់សម្អាតជាប្រចាំ ធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរមានភាពបៃតងស្រស់ស្អាតទាំងខួបប្រាំង និងវស្សា៕
អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖លោក យី សុថា

APSARA National Authority planting more grass in front of the south corner of Angkor Wat

To contribute to the improvement of public order, beautification, environment, and beautiful green scenery in all seasons at Angkor site as a World Heritage Site and to attract more tourists to visit, the APSARA National Authority is working hard to plant more grass in front of Angkor Wat (former Heritage Police Unit).

Ms. Ang Sochenda, an official of the Department of Water, Forestry and Infrastructure Management of the APSARA Authority, said that in front of the south corner of Angkor Wat, the working team is planting grass, trees, and wildflowers in the area of 24,000 square meters. So far, about 30 percent of the work has been completed. This project starts at the beginning of July, it is planned to take four months to complete.
She added that after the work of planting grass in this area is complete, this place will be full of beautiful grass, and tourists can come to take pictures, to avoid congestion, especially since this location can organize various celebrations instead of the location directly in front of Angkor Wat.

It should be noted that the grass fields around Angkor Wat or outside the temple must be regularly maintained by APSARA National Authority, watering and cleaning regularly to make the Angkor site green in both dry and rainy seasons.

Article: Department of Communication
Photos: Yi Sotha

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn