ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន១៨៩សំណើ-In July of 2022, APSARA National Authority’s Community team granted permission for 189 home renovation cases in Angkor Park-05 August 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំខែកក្កដា ក្នុងឆ្នាំ២០២២ បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចទាំង៥ស្រុក/ក្រុង ក្នុងតំបន់រមណីយដ្ឋានអង្គរ បានចំនួន២៤៥សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន១៨៩សំណើ។

ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន១៨សំណើ ស្រុកអង្គរធំបានចំនួន០៣សំណើ ស្រុកពួកបានចំនួន១៨សំណើ និងក្រុងសៀមរាបបានចំនួន៧៥សំណើ ស្រុកបន្ទាយស្រី៧៥សំណើ សរុបចំនួន១៨៩សំណើ។

ក្រុមការងារសហគមន៍ជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា ការប្រកាសលក់ដីក្នុងតំបន់ការពារតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេកប៊ុក និងដាក់ស្លាក (លក់ដី) ផ្ទាល់ក្នុងតំបន់បេតិកភណ្ឌនៅតែមាន។

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា មានគោលដៅផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់បេតិកភណ្ឌនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាពទាន់ពេលវេលា។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ ក្រុមការងារសហគមន៍

In July of 2022, APSARA National Authority’s Community team granted permission for 189 home renovation cases in Angkor Park.

In July of 2022, the APSARA National Authority’s community team, in collaboration with the local authority, granted permission to renovate the villagers’ houses in Angkor Park.

According to the report of the community team, the permissions were 18 cases in Prasat Bakong district, 03 cases in Angkor Thom district, 18 cases in Pouk district, 75 cases in Siem Reap City, and 75 cases in Banteay Srei district.

Please note that all house renovation requests are free of charge.

Article: Mr. Yi Sotha
Photos: APSARA National Authority’s Community Team

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn