នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដ៏មមាញឹកបំពេញភារកិច្ចនាទីក្រុងប៉ារីស ប្រទេសបារាំង ពាក់ព័ន្ធនឹងកិច្ចការងាររៀបចំផែនការនិងទិសដៅ១០ឆ្នាំបន្ថែមទៀតរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសក្នុងវេទិកាថ្ងៃនៃបណ្តាញក្រុមប្រឹក្សាផ្នែកកិច្ចសហប្រតិបត្តិការនិងសកម្មភាពវប្បធម៌(Journées du réseau des conseillers de coopération et d’actions culturelles) នៅក្រសួងអឺរ៉ុបនិងការបរទេសបារាំង។
Read More