Share Post:
ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងសហការីអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ ក៏បានសម្តែងនូវការគោរពដឹងគុណ និងសោកស្តាយបំផុតចំពោះការបាត់បង់ឯកឧត្តម ស៊ីនហ្សូ អាបេ ជាមួយគ្រួសារសព ប្រជាជនជប៉ុន ក៏ដូចជា រាជរដ្ឋាភិបាលជប៉ុន ដែលកន្លងមកបានចូលរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការអភិរក្ស អភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ តាមរយៈជំនួយផ្សេងៗ ក្នុងការជួសជុលប្រាសាទនានា។
ក្នុងឱកាសដ៏ក្រៀមគ្រាំនេះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និងសហការី សូមឧទ្ទិសកុសលផលបុណ្យដែលបានសាង និងបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហ៊ុ រិទ្ធី
H.E. Dr. Hang Peou, the Director-General of APSARA National Authority, led a working team to pay their last respects to former Japanese Prime Minister Shinzo Abe at the Consular office of Japan in Siem Reap on the afternoon of 12 July 2022.
On behalf of the APSARA National Authority, H.E. Dr. Hang Peou also expressed his deepest gratitude and condolences for the loss of H.E. Mr. Shinzo Abe to his family, the Japanese people, as well as the Royal Government of Japan, which has made significant contributions to the conservation and sustainable development in the Angkor site through various aids in restoring temples.
Article: Miss Chhay Phanny
Photos: Mr. Hum Rithy
Share:
Our Latest News
ដំណើរទស្សនកិច្ចក្រុមយុវជនក្នុងកម្មវិធីការបោះជំរំយុវជនជាសកលលើកទី១០ នៅប្រាសាទបន្ទាយស្រី -The 10th Global Youth Camp to visit Banteay Srei Temple-20 December 2024
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដំណើរទស្សនកិច្ចរបស់ក្រុមយុវជនក្នុងកម្មវិធីការបោះជំរំយុវជនជាសកល លើកទី១០ ឆ្នាំ២០២៤ ដែលមានយុវជនចំនួន២៨៥នាក់ ដឹកនាំដោយឯកឧត្ដម ចឹក លីម