លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា នៅឆមាសទី១ ក្នុងឆ្នាំ២០២២ បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចទាំង៥ស្រុក/ក្រុង ក្នុងតំបន់រមណីយដ្ឋានអង្គរ បានចំនួន៩២៧សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៦៨៣សំណើ។
ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន៩៧សំណើ ស្រុកអង្គរធំបានចំនួន៤៣សំណើ ស្រុកពួកបានចំនួន១៥២សំណើ និងក្រុងសៀមរាបបានចំនួន២៦៩សំណើ ស្រុកបន្ទាយស្រី១១៩សំណើ និងក្រៅតំបន់រមណីយដ្ឋានអង្គរបានចំនួន០៣សំណើ សរុបចំនួន៦៨៣សំណើ។
ជាក់ស្តែង មានបញ្ហាប្រឈមមួយចំនួនដូចជា ការជួសជុល ឬសាងសង់មុនការចុះពិនិត្យរបស់ក្រុមការងារ។ ការប្រកាសលក់ដីក្នុងតំបន់ការពារតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេកប៊ុក និងការដាក់ស្លាក (លក់ដី) ផ្ទាល់ក្នុងតំបន់ការពារនៅតែមាន។
ជាគោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាពទាន់ពេលវេលា។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕
អត្ថបទ៖ លោក យី សុថា
រូបភាព៖ ក្រុមការងារសហគមន៍
In the first six months of 2022, APSARA National Authority’s Community team granted permission of 683 cases for home renovation in Angkor Park.
In the first six months of 2022, the APSARA National Authority’s community team, in collaboration with the local authority, granted permission to renovate the houses of the villagers in Angkor Park.
According to the report of the community team, the permissions were 97 cases in Prasat Bakong district, 43 cases in Angkor Thom district, 152 cases in Pouk district, 269 cases in Siem Reap City, 119 cases in Banteay Srei district, and 03 cases outside the Angkor Park.
Please note that all house renovation requests are free of charge.
Article: Mr. Yi Sotha
Photos: APSARA National Authority’s Community Team
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)