Monday, November 18, 2024
Latest:

ទិវាយោគៈអន្តរជាតិលើកទី៨ ប្រារព្ធឡើងលើទឹកដីអង្គរ ខេត្តសៀមរាប-8th International Day of Yoga held in Angkor site, Siem Reap-21 June 2022

Share Post:

ទិវាយោគៈអន្តរជាតិលើកទី៨ ប្រារព្ធឡើងលើទឹកដីអង្គរ ខេត្តសៀមរាប-8th International Day of Yoga held in Angkor site, Siem Reap-21 June 2022

Share Post:

ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ សហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធទិវាយោគៈអន្តរជាតិលើកទី៨ ក្រោមប្រធានបទ យោគៈសម្រាប់មនុស្សជាតិ នៅមុខព្រះលានជល់ដំរី ក្រុងអង្គរធំ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងក្នុងទិវាយោគៈអន្តរជាតិលោកទី៨ ឯកឧត្តមបណ្ឌិត Rajkkunmar Ranjan Singh អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា មានប្រសាសន៍លើកឡើងថា ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយនិងមានមោទកភាពជាខ្លាំងដែលបានចូលរួមការអបអរទិវាយោគៈអន្តរជាតិលើកទី៨នៅខេត្តសៀមរាប ប្រទេសកម្ពុជា នាឱកាសនេះ។ ខ្ញុំពិតជាអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់ យុវជន និងក្មួយសិស្សានុសិស្សដែលផ្តល់កិត្តិយសចូលរួមក្នុងព្រឹត្តិការណ៍យោគៈនៅព្រឹកនេះ។

ឯកឧត្តមបន្តថា ដូចដែលយើងទាំងអស់គ្នាបានជ្រាបហើយថា យោគៈ គឺជាការហ្វឹកហាត់ផ្នែកផ្លូវកាយ និងផ្លូវចិត្តតាមបែបបុរាណ វាមានដើមកំណើតនៅប្រទេសឥណ្ឌា។ ពាក្យថា យោគៈ នេះមកពីសំស្ក្រឹត និងមានន័យថាចូលរួមឬរួបរួម។ វាតំណាងឱ្យការសំយោគគ្នារវាងចិត្ត និងកាយ គំនិត និងសកម្មភាព ការអត់ធ្មត់ និងការពេញចិត្ត ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ និងវិធីសាស្ត្រដ៏បរិសុទ្ធចំពោះសុខភាព និងសុខុមាលភាព។ សំខាន់ជាងនេះទៅទៀត យោគៈ គឺលើកស្ទួយនូវសារសន្តិភាពក្នុងពិភពលោកដែលស្របតាមគោលការណ៍របស់ឥណ្ឌា Vasudhaiva Kutumbakam ដែលមានន័យថា ពីភពលោកគឺជាគ្រួសារតែមួយ។

សូមជម្រាបថា ប្រតិភូអញ្ចើញចូលរួមជាអធិបតីក្នុងទិវាយោគៈអន្តរជាតិលោកទី៨ នាឱកាសនេះ មានឯកឧត្តមបណ្ឌិត Rajkkunmar Ranjan Singh អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្ដម ម៉ុល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជននិងកីឡា រួមទាំងភ្ញៀវជាតិនិងអន្តរជាតិ សិក្សានុសិស្សប្រមាណ៦០០រយនាក់៕

អត្ថបទ: លោក យី សុថា

រូបភាព: លោក ហាប់ គឹមអាន និងលោក ជា វណ្ណៈ

—————————–

The Indian Embassy in Phnom Penh, in collaboration with the Ministry of Culture and Fine Arts, the Ministry of Tourism, and the Ministry of Education, Youth and Sports, celebrates the 8th International Day of Yoga under the theme “Yoga for Humanity” in front of the Elephant Terrace, Angkor Thom on 21 June 2022.

Speaking on the occasion of the 8th International Day of Yoga, H.E. Dr. Rajkumar Ranjan Singh, Deputy Minister of State of External Affairs, Government of India, said, “I am very pleased and very proud to attend the 8th International Day of Yoga celebration in Siem Reap, Cambodia. I am very thankful for the presence of Excellencies, Lok Chumteavs, and all the distinguished guests, youth, and students who are honored to participate in this yoga event this morning.”

He added that as we all know that yoga is a traditional physical and mental training, it originated in India. The word yoga comes from Sanskrit and means to join or unite. It represents the synthesis of mind, body, and action as well as patience, satisfaction, and harmony between man and nature. It is a pure approach to health and well-being. More importantly, yoga promotes the message of world peace in line with the Indian principle of Vasudhaiva Kutumbakam, which means that the world is one family.

It should be noted that the delegation presided over the 8th International Day of Yoga including H.E. Dr. Rajkumar Ranjan Singh, Deputy Minister of State of External Affairs, Government of India, Dr.Devyani Khobragade, Ambassador of India to Cambodia, H.E.Mr. Pak Sokhom, Secretary of State, Ministry of Tourism. H.E.Mr. Long Kosal, Deputy Director-General of APSARA National Authority, Mr. Ung Kim Leng, Deputy Governor of Siem Reap Province, H.E.Mr. Mol Kado, Deputy Director-General of the Department of Education, Youth and Sports, as well as about 600 participants.

Article: Mr. Yi Sotha

Photos: Mr. Hab Kim An and Chea Vannak

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn