Share Post:
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្ដីពី ការគ្រប់គ្រង អភិរក្ស និងអភិឌ្ឍន៍តំបន់អង្គរ ដែលជាកិច្ចសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ និងមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ សិក្ខាសាលានេះ មាននិស្សិតសរុប ៣៥៤នាក់ចូលរួម។
សិក្ខាសាលាខាងលើរៀបចំឡើងក្នុងបំណង ស្វែងយល់ឱ្យកាន់តែច្បាស់ពីការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរ ដែលផ្តោតសំខាន់ទៅលើផែនការអភិវឌ្ឍន៍តំបន់ និងការសាងសង់សំណង់ប្រវត្តិសាស្រ្ដផ្សេងនៅក្នុងទឹកនៃខេត្តសៀមរាប។
សិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញពីអ្នកជំនាញអាជ្ញាធរជាតិអប្សរាផងដែរ ក្នុងនោះរួមមាន លោក អ៉ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា លោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ និងលោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ។
បណ្ឌិត ហោ សានណារ៉ា ព្រឹទ្ធបុរសមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី ដែលបានដឹកនាំនិស្សិតចូលរួមសិក្ខាសាលាខាងលើ បានណែនាំឱ្យនិស្សិតទាំងអស់ខិតខំស្ដាប់ការពន្យល់របស់មន្រ្តីជំនាញតាមផ្នែករបស់អាជ្ញាធរជាតិអប្សរា ដើម្បីឱ្យបានដឹងកាន់តែច្បាស់ពីការរៀបចំ ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដែលជាដួងព្រលឹងរបស់ជាតិ។ លោកបណ្ឌិតថា វាពិតជាមានសារសំខាន់ណាស់ ដែលនិស្សិតទាំងអស់មានឱកាសបានសិក្សា និងអនុវត្តន៍ដោយផ្ទាល់ ជាមួយនឹងទ្រឹស្ដី និងការអនុវត្តតាមទីតាំងមួយៗ ដែលនឹងបង្ហាញដោយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ហ៊ុ រិទ្ធី
More than 300 students of the Royal University of Agriculture to learn about the conservation and sustainable development of the Angkor site
On 15 June 2022, at the Angkor Conference Hall of APSARA National Authority, a seminar on the Management, Conservation, and Sustainable Development of the Angkor site is held in collaboration between the Angkor Training Center and the Faculty of Land Management and Administration of the Royal University of Agriculture. The seminar is attended by a total of 354 students.
The above seminar is held to better understand about the management, conservation, and sustainable development of the Angkor site, which focuses on the development plan of the area and the construction of other historical buildings in Siem Reap.
The seminar also featured presentations from APSARA National Authority’s experts, including Mr. Im Sokrithy, Director of the Department of Conservation of Monuments and Preventive Archaeology, Mr. Sim Bunthoeun, Deputy Director of the Department of Land and Habitat Management in Angkor Park, and Mr. Seng Sotheara, Deputy Director of Department of Angkor Tourism Development.
Dr. Hor Sannara, Dean of the Faculty of Land Management and Land Administration, who led the students to the above seminar, encourages all students to listen to the explanations of the professional officers of the APSARA National Authority to know more about the management, conservation, and sustainable development of Angkor, the soul of the nation. He added said that it is very important that all students have the opportunity to study directly with the theory and practice of each location, which will be presented by the experts of the APSARA.
Article: Neang Samnang
Photos: Hum Rithy
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាមានសេចក្តីសោកសង្រេងនិងសោកសៅបំផុតអំពីការទទួលមរណភាពរបស់ឯកឧត្តម សាស្ត្រាចារ្យ Federico MAYOR ZARAGOZA -APSARA National Authority is deeply saddened by the passing of H.E. Prof. Federico Mayor Zaragoza-21 December 2024
ឯកឧត្តម សាស្ត្រាចារ្យ Federico MAYOR ZARAGOZA គឺជាអតីតអគ្គនាយកនៃអង្គការយូណេស្កូ ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការស្តារនិងលើកកម្ពស់កិត្យានុភាពវប្បធម៌កម្ពុជាក្នុងឆាកអន្តរជាតិ។