Share Post:
ក្រោយពេលសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ សួនរុក្ខជាតិអង្គរ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ថ្មីៗនេះ ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានសម្រុកទៅទស្សនាសួនរុក្ខជាតិអង្គរ ដែលមានទីតាំងក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ក្នុងនោះ សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ ភ្ញៀវទេសចប្រមាណ៧,៧១៥នាក់ ក្នុងនោះភ្ញៀវជាតិ៧,៦៦៤ និងភ្ញៀវបរទេសចំនួន៥១នាក់ បានចូលមកទស្សនាសួនរុក្ខជាតិអង្គរ និងកោតសសើរអំពីភាពស្រស់ស្អាតនៅក្នុងសួននេះ។
កញ្ញា ឌិន គឹមរាណ អាយុ១៦ឆ្នាំ ជាភ្ញៀវទេសចរអញ្ជើញមកពីស្រុកពួក ខេត្តសៀមរាប បានបង្ហាញក្តីសប្បាយរីករាយ នូវពេលមកទស្សនាសួនរុក្ខជាតិអង្គរ ក្រោយពេលអាជ្ញាធរជាតិអប្សរា បើកសម្ភោធនិងដាក់ឱ្យភ្ញៀវចូលទស្សនាដោយមិនគិតថ្លៃ។ កញ្ញាបន្តទៀតថា សួននេះមានទីធ្លាធំទូលាយ និងមានប្រភេទរុក្ខជាតិកម្រៗជាច្រើនប្រភេទ ដែលកញ្ញាមិនធ្លាប់ឃើញពីមុនមក ហើយដើមឈើទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ជាពិសេសកូនខ្មែរជំនាន់ក្រោយ បានស្គាល់និងសិក្សាស្វែងយល់។
ចំណែកលោកជា ម៉េងលី ប្រជាពលរដ្ឋមកពីសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានលើកឡើដែរថា លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលអាជ្ញាធរជាតិអប្សរា បានបង្កើតជាសួនរុក្ខជាតិអង្គរ យ៉ាងស្រស់ស្អាតលើទឹកដីក្រុងសៀមរាប។ លោកបន្តថា សួនរុក្ខជាតិអង្គរនេះ ពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារការរៀបចំសួនក្នុងរចនាបទខ្មែរ មានធម្មជាតិស្រស់បំព្រង ផ្ការីកស្គុះស្គាយចោលក្លិនក្រអូប ធ្វើឱ្យអ្នកទេសមកទស្សនាមិនចេះជិនណាយ។
លោកសំណូមពរដល់ភ្ញៀវទេសចរ ដែលមកទស្សនាសួនរុក្ខជាតិអង្គរនេះ សូមចូលរួមថែរក្សាអនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ថែរក្សាដើមឈើ ផ្កា ស្មៅដែលបានដាំដុះ ដើម្បីភាពបៃតងស្រស់ស្អាតក្នុងតំបន់រមណីយដ្ឋានអង្គរ។
សូមបញ្ជាក់ថា សួនរុក្ខជាតិអង្គរ បានក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀត នៅក្នុងក្រុងសៀមរាប ដែលអាជ្ញាធរជាតិអប្សរា បានបង្កើតឡើង ដោយមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម នៃពូជជាង៥០០ប្រភេទ ដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើម៕
អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
An influx of tourists visiting Angkor Botanical Garden
After the official opening of the Angkor Botanical Garden on 19 May 2022, a lot of tourists flock to visit the Angkor Botanical Garden, located in Trapeang Ses Village, Sangkat Kork Chok, Siem Reap City. On 22 May 2022, there are about 7,715 tourists, including 7,664 nationals and 51 foreigners, visiting the Angkor Botanical Garden and admiring its beauty.
16-year-old Din Kimran, a tourist from Puok district, Siem Reap province, expressed her pleasure at visiting the Angkor Botanic Gardens after the APSARA National Authority inaugurated it and offered it to visitors free of charge. She added that the garden has a large yard and many rare plants that she has never seen before, and these trees will provide many benefits, especially for the next generation of Cambodians to know and learn.
Mr. Chea Mengly, a resident of Sangkat Svay Dangkum, Siem Reap City, said that he was delighted that the APSARA National Authority had established a beautiful Angkor Botanical Garden in Siem Reap City. He noted that this garden is very attractive because the garden is in the Khmer style, natural atmosphere, and colorful flowers.
He urged tourists who visit the Angkor Botanical Garden to participate in maintaining cleanliness, public order as well as care for trees, flowers, and the grass-grown for greenery in the Angkor site.
It should be noted that Angkor Botanical Garden has become another new tourist destination in Siem Reap, established by the APSARA National Authority by planting tens of thousands of plants of more than 500 species, such as flowers, grass, and fruit trees can be considered as is unique among other theme parks in Cambodia.
Article and Photos: Department of Communication
Share:
Our Latest News
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច និងប្រាសាទបាយ័ន -Adhoc Experts inspected the restoration sites of West Mebon and Bayon Temples- 08 December 2024
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច និងប្រាសាទបាយ័ន។