អាជ្ញាធរជាតិអប្សរា បានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសួនរុក្ខជាតិអង្គរ-APSARA National Authority officially inaugurates Angkor Botanical Garden-19 May 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

សួនរុក្ខជាតិអង្គរដែលជាប្រភេទរមណីយដ្ឋានកែច្នៃមួយរបស់អាជ្ញាធរជាតិអប្សរា មានទំហំផ្ទៃដីប្រមាណជាង១៥ហិកតា ស្ថិតក្នុងក្រុងសៀមរាប ដែលអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ត្រូវបានបើកសម្ភោធជាផ្លូវការហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  តំណាងដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកអាជ្ញាធរជាតិអប្សរាផងដែរ។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានថ្លែងដោយមោទនភាពនៅក្នុងឱកាសបើកសម្ភោធជាផ្លូវការសួនរុក្ខជាតិអង្គរនោះថា បន្ទាប់ពីបើកសម្ភោធជាផ្លូវការនេះ អាជ្ញាធរជាតិអប្សរានឹងបើកឱ្យសាធារណជនបានចូលទៅទស្សនាចាប់ពីពេលនេះតទៅ។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគាំទ្រចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរា ដែលបានបង្កើតជាសួនរុក្ខជាតិអង្គរដ៏មានសារសំខាន់មួយនេះឡើង។ ឯកឧត្តមបន្តថា សួនរុក្ខជាតិអង្គរនេះ មានលក្ខណៈពិសេសណាស់ ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេស គឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលជំងឺផ្សេងៗ។

សូមជម្រាបថា សួនរុក្ខជាតិអង្គរនឹងក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀត នៅក្នុងក្រុងសៀមរាប ដែលមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើមនៃពូជជាង៥០០ប្រភេទ ដូចជា ដើមផ្កា ស្មៅ ឈើហូបផ្លែដោយអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាប័ទ្មបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអម្បូរត្នោត សួនលំនៅដ្ឋានខ្មែរ និងសួនព្រៃឈើបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើម៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ

រូបភាព៖ លោក ហាប់ គឹមអាន និងលោក ហ៊ុំ រិទ្ធី

APSARA National Authority officially inaugurates Angkor Botanical Garden

Angkor Botanical Garden is established on an area of nearly 15ha in Siem Reap, which can be considered a unique garden in Cambodia, and has been officially inaugurated on 19 May 2022.

The official inauguration ceremony is presided over by H.E. CHEA Sophara, Deputy Prime Minister, Minister of Land Management, Urban Planning and Construction, High Representative of Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia. H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts, President of the Board of APSARA National Authority, H.E. Mr. TEA Seiha, Governor of Siem Reap, H.E Dr. Hang Peou, Director-General of APSARA National Authority, representatives of departments and units around the province, as well as the officials-staff of APSARA National Authority.

H.E. Dr. PHOEURNG Sackona proudly stated at the official opening of the Angkor Botanical Garden that after the official inauguration, the APSARA National Authority will open it to the public from now on.

H.E. CHEA Sophara supported the Ministry of Culture and Fine Arts together with the APSARA National Authority to establish this important Angkor Botanical Garden. He continued that this garden is very special in preserving important Khmer plants, especially plants that can be used as medicine to treat various diseases.

It should be noted that the Angkor Botanical Garden will become another new tourist destination in Siem Reap. The park is to be planted with tens of thousands of trees and more than 500 different species of plants, such as flowers, grass, and fruit trees, which can be considered a particular park beyond other theme parks in Cambodia, because this garden is in the Khmer style, there are many kinds of vegetables, medicinal plants garden, palm garden, Khmer inspirational garden, forest and wildlife garden as well as many kinds of zoos such as turtles, peacocks, pigeons, rabbits, etc.

Article: Department of Communication

Photos: Mr. Hab Kim An and Mr. Hum Rithy

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn