Sunday, December 22, 2024
Latest:

អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះខឿនព្រះលានជល់ដំរី ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង-APSARA National Authority to restore the platform of the Elephant Terrace-17 May 2022

Share Post:

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះខឿនព្រះលានជល់ដំរី តាមបណ្តាចំណុចដែលមានសភាពទ្រុឌទ្រោម ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។
ការងារជួសជុលដែលជាផ្នែកមួយនៃគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិបេតិកភណ្ឌវប្បធម៌នៃប្រទេសកូរ៉េ (Korea cultural heritage foundation) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(Koica) បានធ្វើឡើងលើទីតាំងចំនួន២ផ្សេងគ្នាគឺ មួយស្ថិតនៅផ្នែកខាងជើងប្រវែង២៣ម៉ែត្រ និងមួយទៀតនៅផ្នែកខាងត្បូងប្រវែង៨ម៉ែត្រ។ ក្នុងដំណើរការជួសជុល ក្រុមអ្នកបច្ចេកទេស ផ្តោតការអនុវត្ត លើការងារសំខាន់ៗមួយចំនួនដូចជា៖ ធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្នុង និងខាងក្រោម និងរៀបផ្គុំជញ្ជាំងនៃខឿនឡើងវិញតាមទម្រង់ដើម។ ការជួសជុលនេះ គ្រោងប្រើពេល ៣ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២១។

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី

APSARA National Authority to restore the platform of the Elephant Terrace

The APSARA National Authority, in collaboration with the Korea Cultural Heritage Foundation, is in the process of restoring the platform of the Elephant Terrace.
This restoration work is a part of a joint project between the APSARA National Authority, the Korea Cultural Heritage Foundation and Koica that was carried out at two different locations, the northern part is 23 meters long and the southern part is 8 meters long. In the process of restoring, the technicians focus on the implementation of several essential tasks, such as: strengthening the foundations, consolidating the relevant structures inside and below as well as reassembling the walls of the original structure. The restoration work is scheduled to take three years, starting from 2021.

Article: Department of Communication
Photos: Mr. Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn