ខែមេសា ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៨៨សំណើ-In April 2022, APSARA National Authority’s Community team granted 88 permission for home renovation in Angkor Park-03 May 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំខែមេសា ក្នុងឆ្នាំ២០២២ បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចទាំង៥ស្រុក/ក្រុង ក្នុងតំបន់រមណីយដ្ឋានអង្គរ បានចំនួន១២៤សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៨៨សំណើ។

ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន១១សំណើ ស្រុកអង្គរធំបានចំនួន០៤សំណើ ស្រុកពួកបានចំនួន២៦សំណើ និងក្រុងសៀមរាបបានចំនួន៣១សំណើ ស្រុកបន្ទាយស្រី១៦សំណើ សរុបចំនួន៨៨សំណើ។

ទោះយ៉ាងណា ក្រុមការងារសហគមន៍បានជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា ការជួសជុល ឬសាងសង់មុនការចុះពិនិត្យរបស់ក្រុមការងារ។ ការប្រកាសលក់ដីក្នុងតំបន់ការពារតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេកប៊ុក និងការដាក់ស្លាក(លក់ដី) ផ្ទាល់ក្នុងតំបន់ការពារនៅតែមាន។

ជាគោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាពទាន់ពេលវេលា។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ ក្រុមការងារសហគមន៍

In April 2022, APSARA National Authority’s Community team granted 88 permission for home renovation in Angkor Park.

In April 2022, APSARA National Authority’s community team, in collaboration with the local authority, granted permission to renovate the houses of the villagers in Angkor Park.

According to the report of the community team, the permissions were 11 cases in Prasat Bakong district, 04 cases in Angkor Thom district, 26 cases in Pouk district, 31 cases in Siem Reap City, and 16 cases in Banteay Srei district.

Please note that all house renovation requests are free of charge.

Article: Mr. Yi Sotha
Photos: APSARA National Authority’s Community Team

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn