Share Post:

នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍ ភិក្ខុ វជិរប្បញ្ញោ គូ សុភាព ដែលព្រះអង្គមានព្រះទ័យស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។ ក្នុងដំណើរទស្សនកិច្ចដែលមានការពន្យល់បង្ហាញដោយឯកឧត្តម ហង់ ពៅ ភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានស្វែងយល់ពីការងារគ្រប់គ្រងទឹក ការគ្រប់គ្រងនិងរៀបចំផ្តល់សេវាកម្មទេសចរណ៍ ព្រមទាំងការងារជួសជុលប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរផងដែរ៕
រូបភាព៖ ហ៊ុំ រិទ្ធី
Head of APSARA National Authority to welcome Venerable Kou Sopheap to visit the Angkor site
On 19 April 2022, H.E Dr. Hang Peou, Director-General of APSARA National Authority, welcomed Venerable Kou Sopheap, who was interested in exploring conservation and sustainable development in Angkor. During the visit, which was explained by H.E Dr. Hang Peou, Venerable Kou Sopheap learned about water and tourism service management as well as the restoration of temples in the Angkor site.
Photos: Hum Rithy
Share:
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

