Share Post:
ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅក្នុងខេត្តសៀមរាប ជាពិសេសរមណីយដ្ឋានអង្គរ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្រុមការងារផ្នែកអនាម័យ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានធ្វើការបោសសម្អាតអនាម័យ បាញ់ទឹកសម្អាតនៅតាមដងផ្លូវ និងនៅទីធ្លារសាធារណៈ ព្រមទាំងតាមប្រាសាទ ដើម្បីបង្កើនភាពស្រស់ស្រាយ និងទាក់ទាញក្នុងរមណីយដ្ឋានអង្គរ។ សកម្មភាពទាំងនេះ តែងតែធ្វើឡើងជាប្រចាំ បើទោះបីមានឬមិនមានពិធីបុណ្យក្តី ក៏ក្រុមការងារផ្នែកអនាម័យ និងបរិស្ថាន បានខិតខំប្រឹងប្រែងថែរក្សាអនាម័យ បរិស្ថានជាប់ជាប្រចាំ។
ទន្ទឹមគ្នានេះ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនារមណីយដ្ឋានអង្គរ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន តាមរយៈការកុំចោលសំរាមផ្តេសផ្តាសតាមដងផ្លូវ ទីកន្លែងសាធារណជនផ្សេងៗ និងទីធ្លាប្រាសាទ។ សូមទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងធុងសំរាម ដែលអាជ្ញាធរជាតិអប្សរាបានដាក់តាមទីតាំងនីមួយៗ៕
———————–
To welcome national and international tourists to visit Siem Reap, especially Angkor during the Khmer New Year, the APSARA National Authority’s cleaning team is busy cleaning the streets and spraying water in public squares and temples to enhance the freshness and charm of Angkor. These activities are done frequently to maintain a clean environment, not only on ceremonial occasions.
At the same time, APSARA National Authority calls on national and international tourists who visit Angkor to take care of the environment by not littering on the streets, public places, and temple grounds. Please keep the garbage properly in the bins that the APSARA National Authority has placed at each location.
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)