សាលរបាំប្រាសាទតាព្រហ្ម គ្រោងបើកឱ្យទេសចរចូលទស្សនានាពេលឆាប់ខាងមុខនេះ Ta Prohm temple’s Hall of Dancers to open to tourists soon- 12 April 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

គម្រោងជួសជុលសាលរបាំនៃប្រាសាទតាព្រហ្ម កំពុងស្ថិតក្នុងដំណាក់កាលបិទបញ្ចប់ជាស្ថាពរ ហើយគ្រោងនឹងបើកឱ្យភ្ញៀវទេសចរចូលទស្សនាបាន ក្នុងរយៈពេលឆាប់ៗខាងមុខនេះ។

អ្នកអនុវត្តគម្រោងសហប្រតិបត្តិការ ឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោកបណ្ឌិត Dr Sing Sood មានប្រសាសន៍ថា គម្រោងជួសជុលសាលរបាំ នៃប្រាសាទតាព្រហ្ម កំពុងស្ថិតក្នុងដំណាក់កាលជិតរួចរាល់ជាស្ថាពរ ដែលបច្ចុប្បន្នក្រុមការងារកំពុងបង្ហើយការងារតូចៗដែលនៅសេសសល់។ លោកប្រាប់ថា ប្រហែល២ខែទៀត សាលរបាំ ដែលជាគម្រោងកិច្ចសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ចាប់ពីឆ្នាំ២០១១ មក អាចនឹងបើកដំណើរការឱ្យទេសចរចូលទស្សនា។

គម្រោងជួសជុលសាលរបាំ មានរយៈពេល១១ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២២នេះ។ ទីតាំងនេះ ដើមឡើយជាគំនរថ្ម ដែលរងការខូចខាតស្ទើរទាំងស្រុង។ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ហៅកាត់ថា (ASI) ដោយមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា បានខិតខំសិក្សាស្រាវជ្រាវ និងរើថ្ម ពីមួយដំណាក់កាលទៅមួយដំណាក់កាល ដោយការងារជួសជុលនេះចាប់ផ្តើមដំបូងនៅផ្នែកខាងជើង និងរហូតដល់បញ្ចប់បានដោយជោគជ័យ គួរជាទីមោទន។ យ៉ាងណា ដើមឈើធំៗចំនួនពីរដើម នៅផ្នែកខាងត្បូង ត្រូវបានអ្នកជំនាញការអាយស៊ីស៊ី-អង្គរ សម្រេចមិនឱ្យដកចេញ និងនៅគំនរថ្មមួយផ្នែក ដែលអ្នកជំនាញឱ្យរក្សាទុក ដើម្បីឱ្យអ្នកទេសចរបានឃើញពីស្ថានភាពដើម និងក្រោយពេលជួសជុល ទីតាំងមួយនេះ។

លោកបណ្ឌិត Dr Sing Sood បានបង្ហាញអារម្មណ៍រីករាយ និងមានមោទកភាពបំផុត ដែលគម្រោងជួសជុលនេះ សម្រេចបានជាផ្លែផ្កា និងក្នុងនាមស្ថាប័នឥណ្ឌា ដែលបានចូលរួមជួសជុលប្រាសាទខ្មែរ ដែលមានវប្បធម៌ និងអារ្យធម៌ ស្រដៀងគ្នា។ ហើយលោករីករាយ ក្នុងការចែករំលែកចំណេះដឹងទាំងការអភិរក្ស និងវប្បធម៌ ដល់ពលរដ្ឋខ្មែរផងដែរ។

ក្រៅពីសាលរបាំ នៅប្រាសាទតាព្រហ្ម ស្ថាប័ន ASI  ក៏កំពុងជួយជួសជុលនូវខ្លោងទ្វារខាងកើត ខាងត្បូង និងគោបូរៈមួយចំនួនទៀត ដែលគម្រោងកិច្ចសហប្រតិបត្តិទាំងនេះ គ្រោងនឹងបញ្ចប់នាឆ្នាំ ២០២៥។

សូមបញ្ជាក់ថា ប្រាសាទតាព្រហ្មកសាងឡើងនៅសតវត្សទី១២នៃគ.ស ដោយព្រះបាទជ័យវរ្ម័នទី៧។ រីឯសាលរបាំ មកដល់បច្ចុប្បន្ននេះអ្នកជំនាញនៅមិនទាន់ប្រាកដនៃឈ្មោះនេះនោះទេ តែទីតាំងនេះត្រូវបានព្រះបាទជ័យវរ្ម័នទី៧ កសាងឡើងឧទ្ទិសថ្វាយដល់មាតារបស់ទ្រង់៕

អត្ថបទ និងរូបភាព៖ នាង សំណាង

———————————

Ta Prohm temple’s Hall of Dancers restoration project is in the final stage of restoration and is scheduled to open to the public soon.

Dr. Sing Sood, Conservation & Restoration Expert of the India-Cambodian cooperation project for the preservation and restoration of Ta Prohm temple, said that the restoration work of the Hall of Dancers is nearly completed. His team is currently working on the remaining small tasks. He added that in about two months, the Hall of Dancers at Ta Prohm temple, which is an India-Cambodia cooperation project since 2011, will open to tourists.

The restoration project of the Hall of Dancers has lasted for 11 years and will end in 2022. This site was originally a pile of stone blocks that were almost completely damaged. The Archaeological Survey of India (ASI) in collaboration with the APSARA National Authority has been working on the study and removal of the stones from one stage to another, with the restoration work starting in the north and ending successfully. However, two huge trees in the southern part are decided not to be removed by ICC-Angkor experts, and in part of the stone piles that the experts kept so that tourists could see the original condition of the site before and after restoration in one location.

Dr. Sing Sood expressed his pleasure and pride that the restoration project is fruitful and on behalf of ASI involved in the restoration of Khmer temples with similar cultures and civilizations. He is happy to share knowledge, both conservation, and culture with the people of Cambodia.

In addition to the Hall of Dancers at Ta Prohm, ASI is also helping to restore the South and East Gate and some of the Gopuras, which are scheduled to be completed by 2025.

Please note that the Ta Prohm temple was built in the 12th century by Jayavarman VII. As for the dance hall, to this day, experts are still unsure of the name, but this place was built by Jayavarman VII and dedicated to his mother.

Article and Photos: Neang Samnang

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn