Thursday, December 26, 2024
Latest:

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម APSARA National Authority is restoring the East Gate of Ta Prohm temple11 April 2022

Share Post:

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលសហការជាមួយភាគីឥណ្ឌាកំពុងចាប់ផ្ដើមដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាតនិងដួលរលំស្ទើរទាំងស្រុងរយៈពេលជាច្រើនសតវត្សមកហើយនោះ ឱ្យមានភាពប្រសើរឡើងវិញ។

ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម ដែលកសាងឡើងតាំងពីអំឡុងសតវត្សទី១២នៃគ្រីស្តសករាជ រហូតមកដល់ពេលនេះ គឺបានទទួលរងការខូចខាតធ្ងន់ធ្ងរ ដោយសារអាយុកាល ដោយសារកត្តាអាកាសធាតុ និងការបំផ្លាញពីរុក្ខជាតិផ្សេងៗ។
លោកស្រី នេត ស៊ីមន បុរាណវិទូដែលមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងកើតនោះ ឱ្យដឹងថា ការងារជួសជុល បានចាប់ផ្តើមនៅឆ្នាំ២០២២នេះ ដោយមានការចូលរួមជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។ ការជួសជុលមានការ លំបាកខ្លាំងដោយសារតែរចនាសម្ពន្ធសំណង់មានភាពស្មុគស្មាញ ថ្មមួយចំនួនមានការពុកផុយ និងបាត់បង់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ពិសេស បច្ចេកទេសពង្រឹងនៅតាមផ្នែកទ្រទម្ងន់ និងទប់ជំហរជញ្ជាំងនៃខ្លោងទ្វារឱ្យបានមាំឡើងវិញ។

លោកស្រី បន្តទៀតថា ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម បានការរងខូចខាតខ្លាំងជាងគេនៅក្នុងចំណោមខ្លោងទ្វារចំនួន៤ផ្សេងទៀត ដោយផ្នែកតួខាងលើបានធ្លាក់ទាំងស្រុង។ ដោយសារតែខ្លោងទ្វារមួយនេះខូចខាតធ្ងន់ធ្ងរទើបអ្នកជំនាញត្រូវការថែទាំ និងជួសជុលជាចាំបាច់ ដើម្បីជៀសវាងការឈានទៅដល់ការខូចខាតទាំងស្រុង។ កិច្ចការដំបូង គឺក្រុមការងារបានសិក្សាទៅលើសម្រង់ប្លង់ ស្វែងរកថ្ម ដែលបានធ្លាក់ចុះរប៉ាត់រប៉ាយ ហើយកំណត់រូបរាងរបស់វាឱ្យត្រឹមត្រូវ មុននឹងសម្អាតថ្មទាំងនោះឱ្យស្អាត ហើយយកវាទៅផ្គុំនៅកន្លែងដើមឡើងវិញ៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា


APSARA National Authority is restoring the East Gate of Ta Prohm temple

Experts from the APSARA National Authority, in collaboration with the Archaeological Survey of India, starts to restore the East Gate of Ta Prohm temple, which has been damaged and almost completely collapsed.

The East Gate of Ta Prohm, built during the 12th century, has been severely damaged by age and natural factors.
Ms. Net Simon, an archaeologist in charge of the East Gate restoration site, said the work began in early 2022 in collaboration with the Archaeological Survey of India (ASI). The restoration work is very difficult due to the complex construction structure, some stones are decayed and lost, which requires a lot of attention, especially reinforcement techniques that support the weight and the wall of the gate to be strong.

She added that the East Gate is the most damaged among the four gates of Ta Prohm temple, with the upper part completely collapsed. Due to the severe damage to this gate, the restoration team needs to maintain and restore it as soon as possible. The first task is for the team to study the plan of the gate and find the fallen stones and determine their proper shape before cleaning and reassembling them.

Article: Chhay Phanny
Photos: Yi Sotha

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn