ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះតួប៉មខាងត្បូងប្រាសាទបាតជុំ ដែលមានសភាពទ្រុឌទ្រោមធ្ងន់ធ្ងរប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។
ការងារជួសជុលនេះ ធ្វើឡើងដើម្បីពង្រឹងឡើងវិញនូវតួប៉មរបស់ប្រាសាទដែលកំពុងប្រឈមនិងហានិភ័យខ្ពស់ដោយផ្តោតលើការងារសំខាន់ៗមួយចំនួនដូចជា ជួសជុលផ្លាស់ប្តូរឥដ្ឋនៅតាមជញ្ជាំង និងដំបូលនៃតួប៉មដែលពុកផុយខ្លាំង បិទភ្ជាប់ឡើងវិញស្នាមប្រេះហែកចេញពីគ្នានៅតាមជញ្ជាំងទាំងផ្នែកខាងក្នុង និងខាងក្រៅនៃតួប៉ម ដោយប្រើបាយអពិសេសម្យ៉ាងដែលផ្សំឡើងតាមរូបមន្តបុរាណ ព្រមទាំងធ្វើការពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធមួយចំនួនទៀត៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី
APSARA National Authority restores the south tower of Bat Chum temple
The technical team of APSARA National Authority is restoring the south tower of Bat Chum temple which is in very bad condition.
The restoration work is carried out to rehabilitate the tower of the temple, focusing on several important tasks, such as restoring and replacing the bricks of the dilapidated walls and roofs, re-sealing the cracks on both the inside and outside of the tower using a special mortar and consolidating some related structures.
Article: Department of Communication
Photos: Hum Rithy
Share:
Our Latest News
កម្រាលរានទស្សនាថ្មី នៅស្រះទឹកអង្គរខាងត្បូង អាចឱ្យអ្នកទេសចរ ឈរថតរូបអនុស្សាវរីយ៍ ជាប់ស្រមោលប្រាសាទអង្គរ-New Viewing Platform at Angkor’s Southern Pond Enhances Tourist Experience- 23 January 2025
បន្ទាប់ពីចំណាយពេលវេលាមួយរយៈ ដើម្បីរៀបចំកម្រាលរានទស្សនា នៅស្រះទឹកអង្គរខាងត្បូងនៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការហើយ នូវកម្រាលរានទស្សនាថ្មីនេះ ក៏មានការសាទរពីក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ និងទេសចរទាំងឡាយ។