ពលរដ្ឋក្នុងតំបន់អង្គរទទួលប្រយោជន៍ពីអនុផលព្រៃឈើក្នុងតំបន់អង្គរ-Angkor villagers benefit from non-timber forest products in Angkor Park-01 April 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ផ្លែគុយ ផ្លែសិរមាន់ ផ្ញៀវ និងផ្លែឈើព្រៃមួយចំនួនទៀត បានចាប់ផ្តើមប្រមូលផលហើយ ដែលនេះសុទ្ធសឹងជាអនុផលពីព្រៃឈើក្នុងរមណីយដ្ឋានអង្គរ។ អនុផលទាំងនោះ បានផ្តល់ជាចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។

ប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ផ្តើមប្រមូលផលផ្លែឈើព្រៃនៅតំបន់ជុំវិញ យកលក់ដូរនៅតាមផ្លូវក្បែរប្រាសាទ ដែលគេឃើញច្រើនជាងគេ គឺនៅតាមផ្លូវប្រាសាទអង្គរវត្ត ដូចជាផ្លូវកូម៉ៃជាដើម។

អ្នកស្រី យឹប កត រស់នៅភូមិទស្សិនខាងត្បូង សង្កាត់គោកចក លក់ផ្លែឈើលើផ្លូវកូម៉ៃ រយៈពេល៦ឆ្នាំមកហើយ។ អ្នកស្រីមានលក់ផ្លែឈើចម្រុះជាច្រើន ហើយរដូវនេះផ្លែឈើមានលក់ច្រើនជាងគេ មានគុយ សិរមាន់ និងផ្ញៀវ។ អ្នកស្រីប្រាប់ថា ឆ្នាំនេះផ្លែឈើព្រៃ ដូចជាគុយ និងសិរមាន់ រៀងសម្បូរជាងឆ្នាំទៅមិញ និងលក់បានតម្លៃសមរម្យ។

ចំណែកអ្នកលក់មួយរូបទៀត គឺអ្នកស្រី ចំប៉ី ក៏កំពុងមមាញឹកក្នុងការរៀបចំផ្លែឈើដាក់លក់លើកញ្ច្រែង និងចងភ្ជួរជាចង្កោមៗ ដើម្បីទាក់ទាញអ្នកទិញផងដែរ។ អ្នកស្រីប្រាប់ថា ផ្លែគុយ និងផ្លែសិរមាន់ ជាផ្លែឈើព្រៃប្រចាំតូបនារដូវនេះ ហើយអតិថិជនចូលចិត្តទិញពិសារណាស់ ពិសេសអ្នកទេសចរមកពីចម្ងាយ។

ដ្បិតជាអ្នកលក់បន្ត តែអ្នកស្រី ចំប៉ី បានដឹងតាមអ្នកភូមិមកថា តំបន់ដែលសម្បូរផ្លែឈើព្រៃជាងគេនៅតំបន់អង្គរ ដូចជាផ្លែគុយ គឺមានដុះច្រើននៅតំបន់ប្រាសាទព្រះខ័ន នាគព័ន្ធ និងទំនប់បារាំង ជាដើម ដែលអនុផលទាំងនោះ ជួយរកចំណូលមួយផ្នែកដល់ពលរដ្ឋនៅតំបន់ជុំវិញ៕

អត្ថបទ និងរូបភាព៖ នាង សំណាង

Angkor villagers benefit from non-timber forest products in Angkor Park

Willughbeia edulis, Korlan, Burmese grape, and some wild fruits have already started to be harvested from the forest in Angkor Park. These wild fruits provide additional income for local people.

Angkor villagers begin to harvest wild fruits in the surrounding area and sell them on the streets near the temples, especially on the streets to Angkor Wat.

Ms. Yep Kot has been, an Angkor villager, selling fruits on the street for six years. She sells a variety of fruits, and this season the best-selling fruits are Willughbeia edulis, Korlan, and Burmese grape. She said that this year, those kinds of wild fruits are harvested more than last year and we can sell them at a reasonable price.

Another seller, Ms. Champey, is also busy arranging and hanging fruits for sale to attract buyers. She said that Willughbeia edulis and Korlan are the best-selling wild fruits of the stalls this season and customers like to buy them, especially tourists.

As a reseller, Ms. Champey learned from the local villagers that the areas with the most abundant wild fruits in Angkor Park, such as Preah Khan, Neak Poan, and the French dam, help to provide additional income to the local people in the surrounding area.

Article and Photos: Neang Samnang

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn