Sunday, December 22, 2024
Latest:

ត្រីមាសទី១ ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៣១៤សំណើ-In the first three months of 2022, APSARA National Authority’s Community team granted permission of 314 cases for home renovation in Angkor Park-30 Mar 2022

Share Post:

លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំត្រីមាសទី១ ក្នុងឆ្នាំ២០២២ បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចទាំង៥ស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន៤៣៩សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៣១៤សំណើ។

ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន៣២សំណើ ស្រុកអង្គរធំបានចំនួន២៥សំណើ ស្រុកពួកបានចំនួន៦៧សំណើ និងក្រុងសៀមរាបបានចំនួន១៤១សំណើ ស្រុកបន្ទាយស្រី៤៨សំណើ ក្រុមការងារក្រៅឧទ្យានបានចំនួន០១សំណើ សរុបចំនួន៣១៤សំណើ។

បើទោះបីជាយ៉ាងណា បញ្ហាប្រឈមនៅតែមានដែលក្រុមការងារសហគមន៍បានជួបកន្លងមក ដូចជាការជួសជុល ឬការសាងសង់មុនការចុះពិនិត្យរបស់ក្រុមការងារ ការប្រកាសលក់ដីលក់ដីក្នុងតំបន់ការពារតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក និងការដាល់ស្លាក(ដីលក់) ផ្ទាល់ក្នុងតំបន់ការងារនៅតែមាន។

ជាគោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាពទាន់ពេលវេលា។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ ក្រុមការងារសហគមន៍

In the first three months of 2022, APSARA National Authority’s Community team granted permission of 314 cases for home renovation in Angkor Park.

In the first three months of 2022, the APSARA National Authority’s community team, in collaboration with the local authority, granted permission to renovate the houses of the villagers in Angkor Park.

According to the report of the community team, the permissions were 32 cases in Prasat Bakong district, 25 cases in Angkor Thom district, 67 cases in Pouk district, 141 cases in Siem Reap City, 48 cases in Banteay Srei district, and one case outside Angkor Park.

Please note that all house renovation requests are free of charge.

Article: Mr. Yi Sotha
Photos: APSARA National Authority’s Community Team

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn