Share Post:
ក្រុមហ៊ុន TotalEnergies បានសហការជាមួយអាជ្ញាធរជាតិអប្សរា រួមគ្នាដាំដើមឈើចំនួនជាង ១០ ០០០ ដើម នៅមុខបរិវេណប្រាសាទបន្ទាយប្រី នៃរមណីយដ្ឋានអង្គរ កាលពីព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០២២ ដើម្បីថែរក្សាទេសភាពវប្បធម៌ បង្កើតគម្របបៃតងដល់បរិស្ថាននៅក្នុងតំបន់អង្គរ ហើយក៏បង្កើតជាជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទផង។
ពិធីដាំដើមឈើស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប និងលោកស្រី Dinah KUMAR ប្រធានគ្រប់គ្រងក្រុមហ៊ុនតូតាល់អេនើជីនៅកម្ពុជា ព្រមទាំងព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកប្រមាណ ២០០នាក់។
លោកជំទាវបណ្ឌិតសភាចារ្យមានប្រសាសន៍នៅក្នុងពិធីដាំកូនឈើនោះថា តំបន់អង្គរជាកេរ្តិ៍មត៌កដូនតាខ្មែររាប់ជំនាន់មកហើយ ពោលគឺប្រាសាទតែងតែនៅជាមួយមនុស្ស នៅជាមួយព្រៃព្រឹក្សា និងទឹក។ អ្វីដែលយើងធ្វើនៅថ្ងៃនេះគឺជាផ្នែកមួយក្នុងការថែរក្សាមត៌កវប្បធម៌របស់យើង។
លោកជំទាវមានប្រសាសន៍ទៀតថា មិនចំពោះតែប្រាសាទទេ សូម្បីតែនៅតាមវត្តអារាមនានាគឺព្រះសង្ឃ តែងមានផ្តល់ឱវាទឱ្យពុទ្ធបរិស័ទ្ធដាំដើមឈើ ពីព្រោះដើមឈើបានផ្តល់នូវប្រយោជន៍ជាច្រើនដល់មនុស្ស។
បច្ចុប្បន្ននេះ នៅតំបន់អង្គរ ក្រៅពីការជួយការពារប្រាសាទ ការដាំកូនឈើរឹតតែមានសារៈសំខាន់ថែមទៀតចំពោះបរិស្ថាន ដែលជាការចូលរួមឱ្យសម្រេចគោលនយោបាយ “ហ្សេរ៉ូកាបោន” ក្នុងពេលដែលពិភពលោកកំពុងមានបញ្ហាប្រែប្រួលអាកាសធាតុ។
លោកជំទាវបណ្ឌិតសភាចារ្យក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Total Energies ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា រួមគ្នាដាំដើមឈើ ធ្វើឱ្យមានភាពស្រស់បំព្រងនៅរមណីយដ្ឋានអង្គរ ដែលអាចបន្សល់ទុក ស្នាដៃល្អសម្រាប់កូនចៅជំនាន់ក្រោយ។
សូមបញ្ជាក់ថាក្រុមហ៊ុន Total Energies បានចុះអនុស្សរណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិអប្សរា លើគម្រោងដាំ និងថែទាំដើមឈើ (Angkor TotalEnergy Park) សម្រាប់រយៈពេល៥ឆ្នាំ(២០២១-២០២៦)៕
អត្ថបទ និងរូបភាព: លោក យី សុថា
….
APSARA National Authority and Total Energies company plant more trees in Angkor site
Total Energies company, in collaboration with the APSARA National Authority, plant more than 10,000 trees in front of the Banteay Prey temple of the Angkor site on 26 March 2022, to maintain the cultural landscape, to create a green cover for the environment in the Angkor area, to create wildlife sanctuaries and preserve the temples.
The tree-planting ceremony is presided by H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts, President of the Board of APSARA National Authority, with the participation of H.E. Mr. Jacques PELLET, French Ambassador to Cambodia, H.E. Mr. Prak Sophoan, Deputy Governor of Siem Reap, and Ms. Dinah KUMAR, Managing Director of Total Energies company in Cambodia, monks, and officials-staff in total about 200 participants.
“The Angkor site has been the heritage of Khmer ancestors for generations, the temple, and forestry have always been with people,” H.E. Dr. PHOEURNG Sackona said at the tree planting ceremony. Community, forestry, and water are what we do today as part of preserving our cultural heritage.
She added said that not only in the temples, even in the pagodas, the monks always advise the Buddhists to plant trees because the trees provide many benefits to people.
Today in the Angkor area, in addition to protect the temples, planting saplings is even more important to the environment, which contributes to achieving the “zero-carbon” policy, while the world is experiencing climate change.
She also thanks and appreciates the Total Energies company, which has cooperated with the APSARA National Authority to plant trees to make the Angkor site more beautiful for the next generation.
Noted that Total Energies company has signed a Memorandum of Understanding with the APSARA National Authority on the project to plant and maintain trees (Angkor TotalEnergy Park) for 5 years (2021-2026).
Articles and Photos: Mr. Yi Sotha
Share:
Facebook
Twitter
Pinterest
LinkedIn
Our Latest News
អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យHARDING ដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ -APSARA National Authority Collaborates with HARDING University for Tree Planting Initiative in Angkor- 18 November 2024
ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចមកកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីវប្បធម៌របស់ប្រទេសក្នុងតំបន់អាសុីអគ្នេយ៍