Saturday, May 25, 2024
Latest:

អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន TotalEnergies ដាំដើមឈើ​នៅក្នុងរមណីយដ្ឋានអង្គរ-APSARA National Authority and Total Energies company plant more trees in Angkor site-27 Mar 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
ក្រុមហ៊ុន TotalEnergies បាន​សហការជាមួយអាជ្ញាធរជាតិអប្សរា រួមគ្នាដាំដើមឈើចំនួនជាង ១០ ០០០ ដើម នៅមុខបរិវេណប្រាសាទបន្ទាយប្រី នៃរមណីយដ្ឋានអង្គរ កាលពីព្រឹក​ថ្ងៃទី២៦​ខែ​មីនា​ឆ្នាំ​២០២២​​ ដើ​ម្បី​ថែរក្សាទេសភាពវប្បធម៌ បង្កើតគម្រប​បៃតង​ដល់​បរិស្ថាន​នៅ​ក្នុង​តំបន់អង្គរ ហើយក៏បង្កើតជា​ជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទផង។
ពិធីដាំដើមឈើ​ស្ថិត​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក​ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​និងវិចិត្រ​សិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពី​​ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋ​ទូត​បារាំង​ប្រចាំកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ​ អភិ​បា​ល​រង​ខេត្តសៀមរាប និងលោក​ស្រី Dinah KUMAR ប្រធានគ្រប់គ្រង​ក្រុមហ៊ុនតូតាល់​អេ​នើ​ជីនៅកម្ពុជា ព្រមទាំងព្រះសង្ឃ​ ​ថ្នា​ក់​ដឹកនាំ មន្ត្រី-បុគ្គលិក​ប្រមាណ ២០០នាក់។
លោកជំទាវបណ្ឌិត​សភាចារ្យមានប្រសាសន៍​នៅក្នុងពិធីដាំកូនឈើ​នោះ​ថា តំបន់​អង្គរ​ជា​កេរ្តិ៍​មត៌កដូនតាខ្មែរ​រាប់ជំនាន់មកហើយ​ ពោលគឺ​ប្រាសាទតែងតែនៅជាមួយមនុស្ស ​នៅ​ជា​មួ​យ​ព្រៃព្រឹក្សា និង​ទឹក។ ​អ្វីដែលយើងធ្វើនៅថ្ងៃ​នេះ​គឺ​ជាផ្នែកមួយ​ក្នុងការថែរក្សា​មត៌ក​​វប្ប​ធម៌​រប​ស់​យើង។ ​
​លោកជំទាវមានប្រសាសន៍ទៀតថា​ មិនចំពោះតែប្រាសាទ​ទេ សូម្បី​តែ​នៅតាមវត្តអារាមនា​នា​គឺ​ព្រះសង្ឃ តែង​មាន​ផ្តល់ឱវាទឱ្យ​ពុទ្ធបរិស័ទ្ធ​ដាំដើមឈើ ពីព្រោះ​ដើមឈើ​បានផ្ត​ល់​​នូវ​ប្រ​យោ​ជន៍ជាច្រើនដល់មនុស្ស។​​​
​​បច្ចុ​ប្បន្ន​នេះ នៅ​តំបន់​អង្គរ​ ក្រៅពីការជួយការពារប្រាសាទ ការដាំកូនឈើ​​រឹតតែមានសារៈ​សំខាន់​ថែមទៀតចំពោះបរិស្ថាន ដែលជាការចូលរួមឱ្យសម្រេច​​គោលនយោ​បាយ “ហ្សេរ៉ូកាបោន” ​​ក្នុង​ពេល​ដែល​ពិភ​ព​លោក​កំពុងមានបញ្ហា​ប្រែប្រួលអាកាសធាតុ។
​លោកជំទាវបណ្ឌិតសភាចារ្យក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ​​គំនិតផ្តួចផ្តើមរបស់​ក្រុម​ហ៊ុ​ន Total Energies ដែល​បាន​សហការ​ជា​មួយ​អាជ្ញាធរជាតិអប្សរា រួមគ្នា​ដាំដើមឈើ ធ្វើឱ្យមានភាព​ស្រ​ស់​បំ​ព្រង​នៅ​រមណីយដ្ឋានអង្គរ ដែលអាចបន្សល់ទុក ស្នាដៃល្អ​​សម្រាប់កូនចៅជំនាន់ក្រោយ។​
សូមបញ្ជាក់ថាក្រុមហ៊ុន Total Energies បានចុះអនុស្សរណៈយោគយល់​គ្នាជាមួយអាជ្ញាធរជាតិ​អប្សរា លើគម្រោង​ដាំ និងថែទាំដើមឈើ (Angkor TotalEnergy Park) សម្រាប់រយៈពេល៥ឆ្នាំ(២០២១-២០២៦)៕
អត្ថបទ និងរូបភាព: លោក យី សុថា
….
APSARA National Authority and Total Energies company plant more trees in Angkor site
Total Energies company, in collaboration with the APSARA National Authority, plant more than 10,000 trees in front of the Banteay Prey temple of the Angkor site on 26 March 2022, to maintain the cultural landscape, to create a green cover for the environment in the Angkor area, to create wildlife sanctuaries and preserve the temples.
The tree-planting ceremony is presided by H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts, President of the Board of APSARA National Authority, with the participation of H.E. Mr. Jacques PELLET, French Ambassador to Cambodia, H.E. Mr. Prak Sophoan, Deputy Governor of Siem Reap, and Ms. Dinah KUMAR, Managing Director of Total Energies company in Cambodia, monks, and officials-staff in total about 200 participants.
“The Angkor site has been the heritage of Khmer ancestors for generations, the temple, and forestry have always been with people,” H.E. Dr. PHOEURNG Sackona said at the tree planting ceremony. Community, forestry, and water are what we do today as part of preserving our cultural heritage.
She added said that not only in the temples, even in the pagodas, the monks always advise the Buddhists to plant trees because the trees provide many benefits to people.
Today in the Angkor area, in addition to protect the temples, planting saplings is even more important to the environment, which contributes to achieving the “zero-carbon” policy, while the world is experiencing climate change.
She also thanks and appreciates the Total Energies company, which has cooperated with the APSARA National Authority to plant trees to make the Angkor site more beautiful for the next generation.
Noted that Total Energies company has signed a Memorandum of Understanding with the APSARA National Authority on the project to plant and maintain trees (Angkor TotalEnergy Park) for 5 years (2021-2026).
Articles and Photos: Mr. Yi Sotha

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn