Monday, November 18, 2024
Latest:

អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលផ្នែកខាងជើង នៃខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី-APSARA National Authority starts restoring the northern part of the west gate of the Banteay Kdei temple-16 Mar 2022

Share Post:

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការជួសជុលសង្រ្គោះខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី(ផ្នែកខាងជើង) ដែលមានសភាពទ្រុឌទ្រោមធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។

ដោយផ្អែកលើស្ថានភាពខូចខាតរបស់ប្រាសាទ ការងារជួសជុលតម្រូវឱ្យអ្នកជំនាញ អនុវត្តតាមបច្ចេកទេសអាណាស្ទីឡូស(Anastylosis) ពោលគឺត្រូវធ្វើការរុះរើតួនៃសំណង់ចេញទាំងស្រុង ដើម្បីធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោម ជួសជុលថ្មដែលបាក់ខូច និងរៀបផ្គុំតួខ្លោងទ្វារឡើងវិញ ដោយរក្សាឱ្យបាននូវទម្រង់ដើមទាំងស្រុង។ ការងារជួសជុលនេះ ត្រូវប្រើពេលវេលាយ៉ាងតិចក៏២ឆ្នាំដែរ។

អត្ថបទ៖នាយដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី

APSARA National Authority starts restoring the northern part of the west gate of the Banteay Kdei temple

The technicians of the APSARA National Authority starts restoring the northern part of the west gate of the Banteay Kdei temple, which is in very bad condition.

According to the damaged condition of the temple, the restoration work requires applying the Anastylosis technique, which is to completely rearrange the stones to strengthen the foundation, the relevant structures, restore the broken stones, and reassemble the gate by retaining its original state. This restoration work takes at least two years.

Article: Department of Communication
Photos: Mr. Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn