Saturday, December 21, 2024
Latest:

ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមការដ្ឋានជួសជុលនៅរមណីយដ្ឋានអង្គរ- Adhoc experts of ICC-Angkor inspect the working site at Angkor park – 16 Mar 2022

Share Post:

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានចុះត្រួតពិនិត្យការងារជួសជុលតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ ការអញ្ជើញចុះត្រួតពិនិត្យនាពេលនេះ មានការចូលរួមពីលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរា នៅតាមការដ្ឋានមួយចំនួនរួមមាន ប្រាសាទព្រហ្មកិល ច្រាំងកសិន្ធុខាងជើង និងខាងត្បូងប្រាសាទអង្គរវត្ត ស្រះខាងជើងប្រាសាទអង្គរវត្ត និងគម្រោងស្ពានហាលប្រាសាទអង្គរវត្ត។ 

ការចុះត្រួតពិនិត្យ ផ្លាស់ប្តូរយោបល់គឺជាសកម្មភាពចាប់ផ្តើមមុននឹងដំណើរការនៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ទាំងគម្រោងរបស់អាជ្ញាធរជាតិអប្សរា និងគម្រោងដៃគូអន្តរជាតិ ដើម្បីអ្នកជំនាញផ្តល់អនុសាសន៍ ចំណុចដែលត្រឹមត្រូវ ឬចំណុចត្រូវកែលម្អ ឱ្យការងារទាំងនោះដំណើរការល្អ និងស្របតាមលក្ខខណ្ឌនៃធម្មនុញ្ញអង្គរ។ បន្ថែមពីនេះ ក្រុមអ្នកជំនាញនឹងរៀបចំជារបាយការណ៍នៃការចុះត្រួតពិនិត្យនេះ សម្រាប់ពិភាក្សា និងផ្តល់យោបល់បន្ថែម ក្នុងកិច្ចប្រជុំធំនៃគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ។ 

ការចុះតាមការដ្ឋាននេះ ធ្វើឡើងរយៈពេលមួយសប្ដាហ៍ តាមទីតាំងផ្សេងៗដូចជាប្រាសាទលលៃ ប្រាសាទបាគង ប្រាសាទបន្ទាយស្រី ប្រាសាទមេបុណ្យខាងលិច ប្រាសាទនាគព័ន្ធ ប្រាសាទព្រះខ័ន ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ផ្លូវទស្សនាថ្មើរជើងលើកំពែងក្រុងអង្គរធំ។ល។

បញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងកិច្ចប្រជុំពេញអង្គលើកទី២៨ នៅថ្ងៃទី២៤ និង២៥ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ដែលមានសហប្រធានបារាំង និងជប៉ុន ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា៕

On 16 March 2022, Adhoc experts of the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor (ICC-Angkor) inspect some working sites in Angkor park. The current inspection is attended by the ICC-Angkor Secretariat, the head, and officials of the APSARA National Authority at several sites, including the Prohm Kel temple, the northern and southern embarkment, the North Pond, and the western causeway of Angkor Wat.

The sites visit program is an introductory activity before the ICC-Angkor sessions, both the project of APSARA National Authority and the International Partners so that experts can recommend the correct points to improve the work in terms of the Angkor Charter. In addition, the experts will prepare a report of this inspection for further discussion and comment at the ICC-Angkor sessions.

The sites visit takes place for a week at various locations such as Lolei Temple, Bakong Temple, Banteay Srei Temple, West Mebon Temple, Neak Pean Temple, Preah Khan Temple, Chao Say Tevta Temple, Thommanon Temple, Pedestrian circuit on Angkor Thom wall, etc.

It should be noted that the ICC-Angkor will hold its 35th Technical Session and the 28th Plenary Session on 24 and 25 March 2022 at the Sofitel Angkor Phokitra Hotel, co-chaired by France and Japan and presided by H.E. Dr. PHOEURNG Sackona, Minister of Culture and Fine-Arts, President of the Board of APSARA National Authority.

16 March 2022

Share:

Facebook
Twitter
Pinterest
LinkedIn