ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតមាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២-Equinox sunrise at Angkor Wat will take place on 21 March 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថាបាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃនិងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុខ។

បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា លោក អ៉ឹម សុខរិទ្ធី ឱ្យដឹងថា សម្រាប់ឆ្នាំ២០២២ គឺថ្ងៃរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនៃសមរាត្រីខែមីនានេះ នឹងត្រូវចំថ្ងៃទី២១ ខែមីនា នៅវេលាប្រហែលជាចាប់ពីម៉ោង៦:៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ។ អ្នកបុរាណវិទូដដែល បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២២នេះ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។

អ្នកជំនាញពន្យល់ថា សមរាត្រី គឺជាពេលវេលាដែលរវាងពេលថ្ងៃនិងពេលយប់ឱ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។ ក៏ប៉ុន្តែ សម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យ ប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។

លោក អ៉ឹម សុខរិទ្ធី ឱ្យដឹងថា ការរៀបចំរបស់បុព្វបុរសខ្មែរ តម្រូវតាមបាតុភូតធម្មជាតិឱ្យព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះទៅបាន គឺត្រូវគិតគូរតាំងពីរឿងស្ថាបត្យកម្ម ការរៀបចំដីធ្លី ការគន់គូរ តាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្រ្ត ព្រមទាំងរួមផ្សំជាមួយជំនឿផង។ អាចនិយាយបាន ថាព្រឹត្តិការណ៍ពិសេសថ្ងៃ រះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយនេះកើតមានតែនៅលើ ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះចំណែកឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ។ ថ្វីត្បិតតែក្នុង១ឆ្នាំៗ ព្រឹត្តិការណ៍ពិសេសសមរាត្រី នឹងថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តអាចកើតឡើងក្នុង១ឆ្នាំ២ដងក្តី ក៏ប៉ុន្តែ បាតុភូត នោះ កើតឡើងមិនដូចគ្នាទេ។ កាលពីឆ្នាំ ២០១៩កន្លងទៅ(សមរាត្រី)ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តបានកើត ឡើងនៅថ្ងៃទី២០ ខែមីនា ចាប់ពីព្រឹកព្រលឹមស្រាងៗ ដោយគេអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ(ខ្លោងទ្វារធំប៉ែកខាងលិច) អំឡុងពេលចាប់ពីម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ស៊ុម សុមេធ/ លោក ហ៊ុ រិទ្ធី

The expert of the APSARA National Authority said that the natural phenomenon of the solar system, called “equinox”, simply means that the duration of day and night equals that is the event of the sunrise at the top of the center of Angkor Wat, which will occur on 21 March 2022.

Archaeologist and Director of the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority, Mr. Im Sokrithy, said that for 2022, the sunrise in the center of Angkor Wat will be on the 21st of March at about 6:30 a.m. The archaeologist also confirmed that the special event of the sunrise at the top of Angkor Wat for 2022 occur twice a year, once on 21 March and on 22 September.

He explains that the equinox is the time between day and night to be equal, unlike some normal months, the night is longer than the day or the day is longer than the night that always happens in the world. However, for Angkor Wat, this is not a coincidence, it is a feature of the Khmer ancestors who prepared the architecture of the temple in advance, with the intention of adjusting the natural phenomena for Angkor Wat to create an event of the sunrise at the top of Angkor Wat.

Mr. Im Sokrithy said that the preparation of the Khmer ancestors according to natural phenomena for the event of the sunrise at the top of Angkor Wat is to consider from the architecture, land preparation, mathematical calculations, astronomical considerations as well as combined with faith. It can be said that the special event at sunrise in the middle of the top of Angkor Wat, maybe this miracle happened only on Angkor Wat in Cambodia, while many ancient temples in other countries in the world are not so organized. Although this special event occurs twice a year, the phenomenon is not the same. In 2019, the sunrise at the top of Angkor Wat occurred on March 20, early in the morning, as can be seen from the west main gate) from 5:50 a.m. to about 7 p.m.

Article: Miss Chhay Phanny
Photos: Mr. Sum Someth

16 March 2022

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn