Monday, December 30, 2024
Latest:

អាជ្ញាធរជាតិអប្សរា មិនគាំទ្រ​ការយកទង់ជាតិខ្មែរមកច្នៃជាម៉ូដសម្លៀកបំពាក់ PSARA National Authority considers the use of the Cambodian flag to design clothes is inappropriate 08-Msr-2022

Share Post:

អាជ្ញាធរជាតិអប្សរា ​មិនគាំទ្រចំពោះការយក​ទង់​ជាតិ​ខ្មែរ​ទៅច្នៃ​ធ្វើ​ជាម៉ូដសម្លៀក​បំពាក់។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា មានប្រសាសន៍កាលពីរសៀលថ្ងៃ​ទី០៧ ខែ​មីនា ឆ្នាំ២០២២ថា ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិ​ខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃ​ដល់​ទង់ជាតិ គឺ​ទង់ជាតិតែងតែ​ត្រូវបានបង្ហូ​ត​ឡើងលើដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិ​។ ​ទង់ជាតិ​គឺ​ជានិមិត្តរូបជាតិ​​។
ឯកឧត្តម មានប្រសាសន៍ទៀតថា​ ទង់ជាតិ​​ត្រូវបានគោរព ដោយ​ស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិ​មាតុ​ភូមិ​​។ ម្យ៉ាងទៀត ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយស​សម្រាប់​វីរជន យុទ្ធជន យុទ្ធនារីដែល​បានពលីជីវិតនៅពេលបានចេញ​ច្បាំងការពារជាតិ ទឹកដី ឬទៅបំពេញ​បេសសកម្ម​មនុស្សធម៌​នៅក្រៅ គឺ​ជាតិ​តែងដឹង​គុណ និង​យកទង់ជាតិទៅគ្រងពីលើដើម្បីសម្តែងការគោរព​ និងដឹងគុណ។ ​​​​​ដូច្នេះ ការយករូបភាពទង់ជាតិ​មកធ្វើ​ជាសំលៀកបំពាក់គឺមិនសមរម្យទេ ព្រោះការ​យក​ទង់​ជា​តិ​ខ្មែរទៅ​ច្នៃ​ធ្វើជាម៉ូដសម្លៀកបំពាក់​ អាចជាការប្រមាថ ដូចជា​នៅពេលដែល​គេ​ស្លៀ​ក​ពាក់ គឺគេហាក់បីដូចជាបានអង្គុយលើទង់តំណាងឱ្យជាតិទាំងមូល ឬក៏​នៅពេលដែល​សម្លៀក​បំ​ពាក់​នោះ​ប្រឡាក់ អ្នកខ្លះ មិនបានយក​ទៅ​បោក​សម្អាតទេ បែរជាយក​ទៅ​ទុកចោល​ជាដើម​។ ​
ឯកឧត្តម​ ឡុង កុសល មានប្រសាសន៍ថា​ប្រសិនបើចង់បង្ហាញ​ឱ្យឃើញពី​ទឹក​ចិត្ត​ស្រឡាញ់ជាតិ​ពិត​មែននោះ គឺ​នៅ​ពេល​​មកទស្សនាតំបន់អង្គរ ដែលជាសម្បត្តិវប្បធម៌ និង​បេតិ​ក​ភណ្ឌ​របស់មនុស្ស​ជាតិ ​សូម​ជួយ​ចូល​រួមការពារបរិស្ថាន កុំបោសសំរាមចោល​នៅក្នុងរមណីយដ្ឋាន​អង្គរ​ ត្រូវ​ធ្វើ​ដំណើរថ្មើជើងចូលតំបន់អង្គរ ទៅតាមផ្លូវដែលបានរៀបចំជូន កុំដើរជាន់ស្មៅ ដែលនាំឱ្យខូចសោភ័ណភាព កុំយកអាហារទៅ​ទទួលទាន​នៅទីតាំងហាមឃាត់ក្នុងតំបន់បេតិកភណ្ឌ កុំទិញ​លក់ដី និងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារ ​និងគួរចតយានជំនិះនៅកន្លែង​ចំណ​ត ដើម្បីកុំឱ្យខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ​និង​ស្ទះផ្លូវជាដើម។ ទាំងនេះនឹងនាំមកនូវមោទកភាព​ដល់ជាតិខ្មែរដែរ​៕
អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហ៊ុំ រិទ្ធី
…..
APSARA National Authority considers the use of the Cambodian flag to design clothes is inappropriate
APSARA National Authority considers the use of the Cambodian flag to design clothes as inappropriate gestures. H.E Mr. Long Kosal, Deputy Director-General, and Spokesperson of APSARA National Authority said on 07 March 2022 that the Cambodian flag is a symbol of the Khmer nation, which is paid respect in many big official ceremonies.
He added that the national flag is respected by the spirit of patriotism. And the national flag is also given as the honor of military heroes who go out to fight for national defense or to carry out humanitarian missions abroad. When life is sacrificed on the battlefield, the nation is always grateful and covers the coffin with the national flag to show respect. Therefore, it is not appropriate to use the image of the flag as clothing. It is an insult, for example, when they wear clothes, they sit on a flag representing the whole nation, or when the clothes are dirty, some people do not wash them but throw those clothes away.
H.E Mr. Long Kosal said that if you want to show true patriotism, then visit Angkor, a cultural and heritage site, please help protect the environment, do not litter in the Angkor site, have to travel on foot into the Angkor area along the prepared walkway, do not walk on the grass, do not take food to eat at prohibited places in the heritage area, do not buy and sell land as well as to build illegal construction in the protected area, etc. These will bring pride to the Khmer nation.
Article: Chhay Phanny
Photos: Mr. Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn