ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនដឹកជញ្ជូន foodpanda-H.E Mr. Long Kosal, Deputy Director-General of APSARA National Authority meets a representative of Foodpanda company-02 March 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ តំណាងក្រុមហ៊ុនដឹកជញ្ជូន ម្ហូបអាហារ foodpanda (ក្រុមហ៊ុនឌីលីវើរី ហេរ៉ូ ខេមបូឌា) លោក Patrice Vignes នាយកគ្រប់គ្រង បានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។
នៅក្នុងជំនួបនេះ តំណាងក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ foodpanda មានបំណងស្វែងយល់ពីភារកិច្ចការងារ សកម្មភាពផ្សេងៗក្នុងការលើកស្ទួយ ថែរក្សា គ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក និងស្វែងរកលទ្ធភាពដែលក្រុមហ៊ុនអាចសហការជាមួយអាជ្ញាធរជាតិអប្សរាស្របទៅតាមទិសដៅ និងបេសកកម្មការងាររបស់អាជ្ញាធរជាតិអប្សរា។
ក្នុងឱកាសនោះ ឯកឧត្តម ឡុង កុសល បានលើកឡើងនូវភារកិច្ច និងតួនាទីរបស់អាជ្ញាធរជាតិអប្សរាក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ជាមួយគ្នានោះ ឯកឧត្តម បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបំណងសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយអាជ្ញាធរជាតិអប្សរា ដោយបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងពិនិត្យមើលលទ្ធភាពជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការនេះ៕
អត្ថបទ: លោក យី សូថា
រូបភាព: លោក ហាប់ គឹម អាន
….
H.E Mr. Long Kosal, Deputy Director-General of APSARA National Authority meets a representative of Foodpanda company.
On 02 March 2022, the representative of foodpanda (Delivery Hero Cambodia), Mr. Patrice Vignes, Managing Director, pays a courtesy call on H.E Mr. Long Kosal, Deputy Director-General and Representative of H.E Dr. Hang Peou, Director General of the APSARA National Authority.
In this meeting, the representative of the Foodpanda company intends to understand the tasks and activities in promoting and maintaining the management of World Heritage sites and seeks the possibility that the company can cooperate with APSARA National Authority following its mission.
On that occasion, H.E Mr. Long Kosal highlights the duties and roles of the APSARA National Authority in the conservation and sustainable development in the Angkor site. At the same time, he warmly welcomes the company’s intention to cooperate with the APSARA National Authority, and he added that the APSARA National Authority will examine the possibilities of this cooperation.
Article: Mr. Yi Sotha
Photos: Mr. Hab Kim An
02 March 2022

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn