Sunday, December 22, 2024
Latest:

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការរៀបចំវង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ-APSARA National Authority is organizing a new visiting circuit at Neak Pean temple-18 February 2022

Share Post:

វង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ ត្រូវបានគិតគូររៀបចំក្នុងគោលបំណងលើកស្ទួយតម្លៃនៃប្រាសាទជាស្នាដៃក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែលតាំងទីនៅចំកណ្តាលផ្ទៃទឹកបារាយណ៍ជ័យតដាក(បារាយណ៍ខាងជើង) ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ទស្សនាថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុកភាព។
លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ មានប្រសាសន៍ថា ខ្សែទស្សនាថ្មីនៅប្រាសាទនាគព័ន្ធនេះគ្រោងរៀបចំជា៣ប្រភេទ ដែលក្នុងនោះមាន៖
-ខ្សែទស្សនាក្នុងប្រាសាទ៖ នឹងនាំភ្ញៀវទេសចរឱ្យដើរទស្សនាបានគ្រប់ជ្រុងទាំង៤នៃប្រាសាទរាងកាកបាទនេះ ព្រមទាំងអាចផ្តិត យករូបភាពរួមស្អាតៗនៃប្រាសាទផងដែរ ។
– ខ្សែទស្សនាក្រៅប្រាសាទ៖ ជាខ្សែទស្សនាថ្មីដែលក្រុមការងារនៃអាជ្ញាធរជាតិអប្សរាចំណាយពេលសិក្សាស្រាវជ្រាវ និងរៀបចំ។ ខ្សែទស្សនានេះនឹងអនុញ្ញាតឱ្យទេសចរអាចស្វែងយល់ពីរចនាសម្ព័ន្ធនៃកោះដែលមានប្រាសាទនៅកណ្តាល ព្រមទាំងទេសភាព ធម្មជាតិ និងសត្វដែលមានវត្តមាននៅទីនេះ បូករួមទាំងការទស្សនាប្រាសាទផងដែរ។
-ខ្សែទស្សនាសម្រាប់ទេសចរជិះទូក៖ ក្នុងបំណងលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់អង្គរ និងការគិតគូរពីបរិស្ថាន ខ្សែទស្សនាពិសេសមួយដែលមិនត្រឹមតែជួយជ្រោមជ្រែងសកម្មភាពសហគមន៍ទេសចរណ៍ទូកនោះទេ គឺថែមទាំងធ្វើឱ្យប្រាសាទមានជីវិតរស់ឡើងវិញផងដែរ។ ត្រង់ចំណុចនេះបានន័យថា ផែខាងកើត និងខាងលិចនៃប្រាសាទនាគព័ន្ធនឹងត្រូវមានដំណើរការម្តងទៀត ព្រោះថាភ្ញៀវទេសចរនឹងចាប់ផ្តើមការទស្សនាដោយជិះទូកចេញពីផែនៅខាងកើតប្រាសាទព្រះខ័ន មកឈប់ចតនៅផែខាងលិចនៃនាគព័ន្ធ ដើម្បីឡើងទៅចាប់ផ្តើមការដើរទស្សនាប្រាសាទ រួចចាកចេញពីប្រាសាទតាមផែខាងកើតវិញ ដើម្បីបន្តដំណើរដោយទូកទៅសួនបណ្តុះកូនរុក្ខជាតិក្រាំងក្រូច និងប្រាសាទតាសោម។
លោកសេង សុធារ៉ាក៏បានបញ្ជាក់ផងដែរថា ភ្ញៀវទេសចរដែលជាជនពិការជិះលើរទេះរុញក៏ត្រូវបានគិតគូរផ្លូវទស្សនាជូនប្រកបដោយសុវត្ថិភាព អាចគយគន់ ​និងផ្តិតយករូបភាពប្រាសាទបានផងដែរ។
យ៉ាងណាមិញ សំណើរខ្សែទស្សនាខាងលើ នឹងត្រូវដាក់ជូនអ្នកជំនាញការ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាពិនិត្យ និងវាយតម្លៃ អនុម័ត មុននឹងឈានទៅដាក់ដំណើរការ ក្រោយពេលស្ពានប្រាសាទនាគព័ន្ធត្រូវបានស្ថាបនារួច៕
អត្ថបទ៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ
រូបភាព៖ យី សុថា
….
APSARA National Authority is organizing a new visiting circuit at Neak Pean temple
The new visiting circuit at Neak Pean temple is designed to enhance the value of the temple as a work of King Jayavarman VII, located in the middle of North Baray, and provide visitors with a safe, comfortable, new visiting experience.
Mr. Seng Sotheara, Deputy Director of the Angkor Tourism Development Department, said that the new visiting circuit will be divided into three categories, including:
Tour in the temple: will take tourists to visit all four corners of the temple in the shape of a cross, as well as can capture beautiful pictures of the temple.
Tour outside the temple: a new tour that the team of APSARA National Authority spends time researching and preparing. This tour will allow tourists to explore the structure of the island with the temple in the center, as well as the natural scenery and animals that are present here, as well as visit the temple.
Boat Tour: In order to improve the livelihood of the people in Angkor and to consider the environment, a special tour that not only helps the activities of the boat tourism community but also revives the temple. . At this point, it means that the eastern and western ports of Neak Pean will be reopened, as tourists will begin their visit by boat from the east port of Preah Khan to the west port of Neak Pean. To go up, start visiting the temple and leave the temple through the east port to continue by boat to the Krang Krouch Nursery Station and Ta Som temple.
Mr. Seng Sotheara also confirmed that tourists who are disabled in wheelchairs are also considered a safe way to visit and take pictures of the temple.
However, the above proposal will be submitted to experts and heads of the APSARA National Authority to check and evaluate the approval before proceeding after the construction of the bridge to Neak Pean temple is completed.
Article: Angkor Tourism Development Department
Photos: Yi Sotha
18 February 2022

Share:

Facebook
Twitter
Pinterest
LinkedIn