Tuesday, November 19, 2024
Latest:

តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញបេសកកម្មក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី-Hollywood actress Angelina Jolie on a mission in Angkor Park to launch a beekeeping program for women-22 February 2022

Share Post:

លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។
កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។
ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។ ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព។
ឣត្ថបទ: កញ្ញា ឆាយ ផាន់នី
….
Hollywood actress Angelina Jolie on a mission in Angkor Park to launch a beekeeping program for women
Angelina Jolie paid a working visit to Angkor Park from 20 to 21 February 2022 and attended the official launch of the Women for Bees program in collaboration with UNESCO that was facilitated by APSARA National Authority. The beekeeping program aims to conserve Apis cerana and Apis dorsata, the native honey bees to Angkor Park​ as well as promote sustainable beekeeping and empower women to earn a living for their families and communities. It should be noted that Angelina Jolie is the Godmother of UNESCO-GUERLAIN “Women for bees” sponsored by the famous French perfume company ”GUERLAIN”.
During the mission, Angelina Jolie also visited Angkor Wat and with this significant presence, she also helped to promote the Angkor site to the world, especially during the Covid 19 crisis to prove that Cambodia is a safe tourist destination.
Article: Chhay Phanny
22 February 2022

Share:

Facebook
Twitter
Pinterest
LinkedIn