Tuesday, December 24, 2024
Latest:

អាជ្ញាធរជាតិអប្សរាធ្វើកំណាយនៅទួលឡដុតកុលាលភាជន៍នៅក្រុមឡទ្វារដីឆ្នាំង-APSARA National Authority excavates the site of the ceramic kilns at Dei Chhnang Gate of Angkor Thom-03 February 2022

Share Post:

នៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា តាមរយៈមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវនៅទួលឡដុតកុលាលភាជន៍មួយទៀត នៅក្រុមឡទ្វារដីឆ្នាំង ស្ថិតនៅពាយព្យខ្លោងទ្វារដីឆ្នាំង ក្រុងអង្គរធំ។
លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ មានប្រសាសន៍ថា កាលពីចុងឆ្នាំ២០១៩កន្លងមក ក្រុមការងាររបស់លោកបានធ្វើកំណាយជាលើកដំបូងនៅទួលបុរាណមួយ ដែលមានឈ្មោះថា ទួលត្រពាំងបុស្ស ដោយរកឃើញឡដុតកុលាលភាជន៍មួយកន្លែង ស្ថិតនៅពាយព្យខ្លោងទ្វារដីឆ្នាំង។ លោកបន្តថា ការធ្វើកំណាយដែលចាប់ផ្តើមនៅខែ វិច្ឆិកា ឆ្នាំ២០១៩ និងបញ្ចប់នៅខែ កុម្ភៈ ឆ្នាំ២០២០ អ្នកស្រាវជ្រាវបានរកឃើញ ជារចនាសម្ពន្ធឡបុរាណមួយដែលចាប់ផ្តើមផលិតកុលាលភាជន៍នៅពាក់កណ្ដាលសតវត្សរ៍ទី១២ និងបញ្ចប់នៅពាក់កណ្ដាលសតវត្សរ៍ទី១៣។
លោកបន្ថែមថា ការធ្វើកំណាយនៅត្រពាំងទួលបុស្ស ដែលអ្នកស្រាវជ្រាវឱ្យឈ្មោះថា TDCK1 ឃើញមានរចនាសម្ពន្ធខុសពីឡដុតកុលាលភាជន៍នៅតំបន់អង្គរ ដូចជានៅតានី ខ្នារពោធិ៍ សសិ និងអន្លង់ធំ ដែលឡទាំងនោះមានប្រវែងវែង តែឡបុរាណនៅត្រពាំងទួលបុស្សនេះ មានទំហំស្ទើរមូល ដោយមានមុខកាត់២ម៉ែត្រ និងបណ្ដោយ៣ម៉ែត្រ។ ហើយការធ្វើកំណាយនៅទួលថ្មីនេះ គឺដើម្បីប្រៀបធៀបលទ្ធផលស្រាវជ្រាវនៅនឹងទីតាំងឡទី១ ដោយចង់បញ្ជាក់ថា តើរចនាសម្ពន្ធទីតាំងទាំង២ដូចគ្នាឬយ៉ាងណា ដ្បិតថា គេឃើញទួលតូចធំចំនួន២៤កន្លែង ដោយមានមន្ទិល ក្រែងឡទាំងនោះមានមុខងារផ្សេងគ្នាជាដើម៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ យី សុថា
….
APSARA National Authority excavates the site of the ceramic kilns at Dei Chhnang Gate of Angkor Thom
In early February of 2022, the team from the Angkor International Center of research and documentation of APSARA National Authority begins excavating another ceramic kiln in the northwest of Dei Chhnang Gate of Angkor Thom.
Mr. Tin Tina, Deputy director of the Angkor International Center of research and documentation, said that in late 2019, his team excavated on an ancient mound called Tuol Trapeang Bos, discovered a ceramic kiln, which is northwest of the Dei Chhnang Gate. Mr. Tina added that the excavations, which began in November 2019 and ended in February 2020, the researchers found an ancient kiln structure that began producing the ceramics in the mid-12th century and ended in the mid-13th century.
He added that the excavations at Tuol Trapeang Bos, which researchers named TDCK1, found a different structure from the ceramic kilns in the Angkor site, such as in Tani, Khnar, Po Si, and Anlong Thom, which had the same length. However, the ancient kiln at Tuol Trapeang Bos is almost round, with a diameter of two meters and a length of three meters. And this excavation is conducted to compare the research results at the site of the first kiln, to confirm whether the structure of the two sites is the same or not because we see 24 small and large mounds here, so there is a doubt that those kilns may have different functions.
Article: Department of Communication
Photoស: Yi Sotha

Share:

Facebook
Twitter
Pinterest
LinkedIn