Monday, December 23, 2024
Latest:

អាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាថ្ងៃលិចនៅប្រាសាទភ្នំក្រោម-APSARA National Authority is preparing a visiting circuit to watch the sunset at Phnom Krom temple-31 January 2022

Share Post:

នៅរមណីយដ្ឋានអង្គរ បើនិយាយពីគោលដៅទស្សនាថ្ងៃរៀបលិច នោះគេនឹងស្គាល់ច្បាស់ពីប្រាសាទភ្នំបាខែង។ តែដើម្បីជម្រុញគោលដៅទស្សនាថ្ងៃរៀបលិចឱ្យកាន់តែច្រើន និងផ្តល់នូវទេសភាពថ្ងៃរៀបលិចប្លែកៗ អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងថ្មីៗបន្ថែមទៀតមួយចំនួន។ ជាក់ស្ដែង អាជ្ញាធរជាតិអប្សរាកំពុងរៀបចំវង់ទស្សនាថ្ងៃរៀបលិចមួយបន្ថែមទៀតនៅរមណីយដ្ឋានប្រាសាទភ្នំក្រោមដែលនៅជាប់បឹងទន្លេសាប ព្រោះនៅទីនោះភ្ញៀវទេចរអាចមើលឃើញនូវទិដ្ឋភាពស្រស់ស្អាតអមដោយវាលស្រែ និងផ្ទៃដីព្រៃលិចទឹកដាច់កន្ទុយភ្នែកនៃបឹងទន្លេសាប។
លោក សេង សុធារ៉ា អនុប្រធានអភិវឌ្ឍន៍ទេសចរណ៍អង្គរ លើកឡើងថា ក្នុងការរៀបចំវង់ទស្សនាថ្ងៃលិច អាជ្ញាធរជាតិអប្សរាបានកែលម្អបរិស្ថាន លើកកម្ពស់សោភ័ណភាពជុំវិញប្រាសាទ រៀបចំផ្លូវដើរជុំវិញប្រាសាទ ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារសុវត្ថិភាព រៀបចំផ្ទាំងព័ត៌មានស្តីពីប្រាសាទ៕
អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា
….
APSARA National Authority is preparing a visiting circuit to watch the sunset at Phnom Krom temple
At the Angkor site, if you talk about the destination to watch the sunset, it will remind you about Phnom Bakheng temple. So in order to provide more destinations with a unique sunset view, the APSARA National Authority is preparing the visiting circuit to watch the sunset at Phnom Krom temple near the Tonle Sap Lake, because tourists can also see the beautiful scenery of rice fields and flooded forest area at the Tonle Sap Lake.
Mr. Seng Sotheara, Deputy Director of Department of Angkor Tourism, said that in organizing the sunset tour, APSARA National Authority has enhanced the beautification around the temple such as preparing the walkway around the temple, put up direction signs, safety poles as well as information boards at the temple.
Article: Miss Chhay Phanny
Photos: Mr. Yi Sotha

Share:

Facebook
Twitter
Pinterest
LinkedIn