អាជ្ញាធរជាតិអប្សរាបញ្ចប់ការងារជួសជុលផ្នែកខាងត្បូងនៃខ្លោងទ្វារខាងកើតប្រាសាទប្រែរូប នាចុងឆ្នាំ២០២១-APSARA National Authority completes the restoration of the east gate of Pre Rup temple by the end of 2021

Share Post:

ការងារជួសជុលសង្រ្គោះផ្នែកខាងត្បូងនៃខ្លោងទ្វារខាងកើតប្រាសាទប្រែរូបដែលរងនូវការខូចខាតធ្ងន់ធ្ងរដែលចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២១មកនោះបានបញ្ចប់រួចរាល់១០០ភាគរយហើយនាដំណាច់ខែធ្នូឆ្នាំ២០២១នេះ។
ក្នុងរយៈពេលជិត១ឆ្នាំនៃដំណើរការជួសជុល ក្រុមអ្នកបច្ចេកទេសបានអនុវត្តនូវការងារសំខាន់ៗមួយចំនួនដូចជា ពង្រឹងរចនាសម្ពន្ធផ្នែកខាងក្រោម ផ្នែកទប់ជំហរជញ្ជាំង និងជួសជុលជញ្ជាំងដែលប្រេះស្រាំនិងពុកផុយ។ បច្ចុប្បន្ន ក្រុមការងារធ្វើការសម្អាតទូទៅក្នុងការដ្ឋាន និងពិនិត្យមើលបណ្តាចំណុចពាក់ព័ន្ធដែលប្រឈមនឹងហានិភ័យខ្ពស់៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុំ រិទ្ធី
….
APSARA National Authority completes the restoration of the east gate of Pre Rup temple by the end of 2021
APSARA National Authority completes the restoration of the southern part of the damaged east gate of the Pre Rup temple, which started in February 2021.
During nearly one year of the restoration work, the technical team carried out some important tasks, such as consolidating the lower structure, reinforcing the walls as well as restoring the cracked and decayed walls. The team is currently conducting a general clean-up on the site and examining other areas of the temple at high risk.
Article: Department of Communication
Photos: Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn