Monday, November 18, 2024
Latest:

អាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលប្រាសាទតុបខាងលិច-APSARA National Authority is restoring the West Top temple-11 January 2022

Share Post:

អាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងជំរុញការងារជួសជុលប្រាង្គកណ្តាលនៃប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដោយការដួលរលំស្ទើរទាំងស្រុង។
ក្នុងដំណើរការជួសជុលនេះ មានការលំបាកយ៉ាងខ្លាំង និងប្រើពេលវេលាយូរ ដោយថ្មប្រាសាទមួយចំនួនធំត្រូវបាត់បង់និងខូចគុណភាព រហូតមកដល់ពេលនេះការងារជួសជុលសម្រេចបានជិត៨០ភាគរយហើយ។ ដោយឡែកការងារដែលនៅសេសសល់ដូចជាការរៀបតួប្រាសាទឡើងវិញពីហោជាងទៅដំបូលខាងលើ គ្រោងនឹងបញ្ចប់នាពាក់កណ្តាលឆ្នាំ២០២២ខាងមុខ។
អត្ថបទ: នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព: ហ៊ុំ រិទ្ធី
….
APSARA National Authority is restoring the West Top temple
The Apsara National Authority, in collaboration with the Nara National Institute of Japan, is restoring the central tower of the West Top temple, which was badly damaged.
The restoration process is very difficult because some stones are rotten and lost. So far, 80 percent of the restoration work has been completed. The remaining work, such as the restoration of the tower from pediment to the roof, is scheduled to be completed in mid-2022.
Article: Department of Communication
Photos: Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn