Sunday, December 22, 2024
Latest:

ទោះបីមានការប្រឈម អ្នកកាត់សម្អាតរុក្ខជាតិតាមប្រាសាទនៅតែពេញចិត្តចំពោះភារកិច្ចរបស់ខ្លួន -Despite facing risks, the vegetation cleaning team at the temple is highly satisfied with their work

Share Post:

ជារៀងរាល់ថ្ងៃ ក្រុមការងារកាត់សម្អាតរុក្ខជាតិតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរបានខិតខំអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន ដោយសម្អាតរុក្ខជាតិទាំងតូចធំ ដែលដុះនៅលើប្រាសាទ ដើម្បីបញ្ជៀសហានិភ័យផ្សេងៗមកលើប្រាសាទ។
លោក ឈឿម ទ្រី ក្នុងនាមបុគ្គលិកផ្នែកសម្អាតរុក្ខជាតិ តាមប្រាសាទមួយរូប បានឱ្យដឹងថា ផ្តើមចេញពីទឹកចិត្តស្រឡាញ់ ចង់ថែរក្សាប្រាសាទបុរាណ និងចង់ឱ្យប្រាសាទនៅគង់វង្សយូរបន្តទៀត លោកមានការតាំងចិត្តជាខ្លាំងដើម្បីកាត់សម្អាតរុក្ខជាតិទាំងតូចធំដែលដុះនៅលើប្រាសាទទាំងអស់ក្នុងឧទ្យានអង្គរ។
លោកបន្តថា ក្នុងបទពិសោធន៍ការងារ រយៈពេលប្រមាណជាង២០ឆ្នាំមកនេះ ទោះបីដឹងថា ត្រូវប្រឈមមុខខ្លះៗ នឹងគ្រោះថ្នាក់មួយចំនួន ដោយសារការតោងឡើង ទៅលើកំពូលខ្ពស់ៗ នៃប្រាសាទដើម្បីកាត់សម្អាតរុក្ខជាតិ រូបលោកនៅតែមានសេចក្តីពេញចិត្តចំពោះភារកិច្ចរបស់ខ្លួន៕
អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖លោក ហ៊ុំ រិទ្ធី និងលោកជា វណ្ណៈ
….
Despite facing risks, the vegetation cleaning team at the temple is highly satisfied with their work
Every day, the APSARA National Authority’s vegetation cleaning team strives to carry out its daily work by cleaning the vegetation to mitigate any endanger to the temple.
Mr. Chhoeum Try, a member of the team, said that, with the inspiration of ensuring the preservation of the temple, he wants to take care of the temple. He is also higly committed to clear the vegetation on the temples in Angkor.
He added that with more than 20 year of work experiences, despite some risks that he has to climb up to the peak of the temple to cut down all the plants, he is highly satisfied with his job.
Article: Department of Communication
Photos: Mr. Hum Rithy and Mr. Chea Vannak

Share:

Facebook
Twitter
Pinterest
LinkedIn