អគ្គនាយកអាជ្ញាធរជាតិអប្សរាអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត- Director-General of APSARA National Authority inspects the restoration site of Angkor Wat’s embankment-22 December 2021

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង និងក្រុមការងារមួយចំនួន អញ្ជើញចុះពិនិត្យ ការដ្ឋានជួសជុលច្រាំងកសិន្ធុទឹកផ្នែកខាងត្បូងស្ពានហាលប្រាសាទអង្គរវត្ត។
ការអញ្ជើញចុះពិនិត្យការដ្ឋានខាងលើ ឯកឧត្តម អគ្គនាយក បានផ្តល់យោបល់ និងអនុសាសន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងឱ្យដំណើរការជួសជុលច្រាំងកសិន្ធុទឹកប្រាសាទអង្គរវត្តអនុវត្តទៅដោយភាពរលូន។
សូមជម្រាបថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្តផ្នែកខាងត្បូងនៃស្ពានហាល ចាប់តាំងពីខែសីហា ឆ្នាំ២០២១មក ដោយការងារជួសជុលនេះ គឺពង្រឹងរចនាសម្ពន្ធកាំជណ្តើរច្រាំងកសិន្ធុដើម្បីលើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុក ដើម្បីភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភណ្ឌភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរវត្ត៕
អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
….
Director-General of APSARA National Authority inspects the restoration site of Angkor Wat’s embankment.
On 21 December 2021, H.E Dr.Hang Peou, the Director-General of APSARA National Authority, led a working team to inspect the progress of work at the restoration site of Angkor Wat’s southern embankment. This inspection is being done to provide possible solutions at the site.
It should be noted that APSARA National Authority has started the restoration work of Angkor Wat’s southern embankment since August 2021.
Article and Photos: Department of Communication

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn