អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលសសរចំនួន២៣នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្តនាដំណាច់ឆ្នាំ២០២១- APSARA National Authority to complete the restoration of 23 pillars at Preah Poan Gallery of Angkor Wat by the end of 2021

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងជួសជុលសសរចំនួន២៣ក្នុងចំណោមសសរចំនួន៨៣នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត ដែលកំពុងប្រឈមនឹងការពុកផុយខូចខាតខ្លាំងដោយសារធម្មជាតិនិងអាយុកាលយូរឆ្នាំ ហើយការជួសជុលនេះ គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២១ខាងមុខ។
លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា កត្តាដែលធ្វើឱ្យសសរចំនួន២៣នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្តពុកផុយ គឺបណ្ដាលមកពីស្លែល្អិតៗដែលបង្កើតបានទៅជាបាក់តេរី និងកត្តាបង្កដោយសារធាតុគីមីហើយបំលែងទៅជាអាស៊ីដ រួមជាមួយកម្តៅ និងសំណើមផ្សេងៗទៀត។
លោក សុភារិន្ទ បន្ថែមទៀតថា ការជួសជុលសសរទាំង២៣នេះ បានបែងចែកជា២ដំណាក់កាលគឺ ដំណាក់កាលទី១ បាន ជួសជុលចំនួន១២សសរ ដោយចាប់ផ្តើមកាលពីពាក់កណ្តាលខែឧសភាដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ និងដំណាក់កាលទី២ បាន ជួសជុលចំនួន១១សសរទៀត ដោយចាប់ផ្តើមពីពាក់កណ្តាលខែតុលាដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១។
នៅរាល់មុនពេលចាប់ផ្តើមជួសជុល គឺក្រុមអ្នកជំនាញតែងតែប្រើឧបករណ៍ធ្វើតេស្តរកជាតិអំបិលដែលជាប្រភពនៃការបំផ្លាញសសរ បន្ទាប់មក ក្រុមអ្នកជំនាញបានប្រើប្រាស់ឧបករណ៍ ទែកម៉ូក្រាហ្វី (The rmography) ដើម្បីថតស្កេនលើសសរទាំងឡាយដើម្បី រកមើលកម្រិតសំណើមក្នុងសសរនីមួយៗ ហើយក៏ប្រើឧបករណ៍ អ៊ុលត្រាសោន (Ultrasound) ដើម្បីថតផ្ទៃខាងក្នុងរបស់ថ្មដើម្បី ចង់ដឹងពីភាពពុកផុយរបស់វាកំរិតណាដែរ៕
អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
….
APSARA National Authority to complete the restoration of 23 pillars at Preah Poan Gallery of Angkor Wat by the end of 2021
The restoration team from the APSARA National Authority is restoring 23 of the 83 pillars in the Preah Poan Gallery of Angkor Wat, which are damaged due to nature and ages. This project is scheduled to be completed by the end of 2021.
Mr. Soy Sophearin, Technical Officer of the Department of Conservation of Monuments and Preventive Archeology of the APSARA National Authority, said that the 23 pillars are eroded by the small moss that formed as bacteria and chemical substances then convert to acid as well as by heat and moisture.
Mr. Sophearin added that the restoration of the 23 pillars is divided into two phases: the first phase, 12 pillars are restored, starting from mid-May to mid-December 2021, and the second phase 11 pillars are restored, starting from Mid-October to mid-December 2021.
Before starting the restoration work, the experts use a Digital Salinity Tester to test for the level of salt, which is the source of the pillar damage, and then use Thermography to scan the pillars to find out the level of moisture in each pillar and also use Ultrasound equipment to record the inside of the stone to know its level of erosion.
Article: Miss Chhay Phanny
Photos: Department of Communication

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn