Monday, November 18, 2024
Latest:

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធ-APSARA National Authority restores the roof of the Southern Shrine of Neak Pean temple

Share Post:

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។
ការជួសជុលដែលចាប់ដំណើរការពីដើមខែតុលាឆ្នាំ២០២១មក បានផ្ដោតទៅលើការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងគ្រឹះ និងពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធដទៃទៀតរួមមាន ជណ្ដើរស្រះខាងត្បូង កម្រាលថ្មខាងលើសងខាង ព្រមទាំងរៀបផ្គុំដំបូលឡើងវិញ រហូតមកដល់ពេលនេះសម្រេចបានជាង ២៥ភាគរយហើយ ចំពោះការងារដែលនៅសេសសល់គ្រោងនឹងបញ្ចប់នាចុងខែមីនាឆ្នាំ២០២២ខាងមុខ។
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុំ រិទ្ធី
….
APSARA National Authority restores the roof of the Southern Shrine of Neak Pean temple
APSARA National Authority is restoring the roof of The Southern Shrine of Neak Pean temple which was badly damaged.
The restoration has been begun in early October 2021, focused on some key tasks, such as strengthening the foundation and other related structures, including the southern pond stairs, the upper stone floor on both sides, and the reassemble of the roof. So far, more than 25 percent of restoration work has been completed and the remaining work is scheduled to finish by the end of March 2022.
Article: Department of Communication
Photos: Mr. Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn