Sunday, December 22, 2024
Latest:

សកម្មភាពកាត់ក្រីដើមឈើមានហានិភ័យខ្ពស់នៅខ្លោងទ្វារដីឆ្នាំង-APSARA National Authority is pruning the branches of high-risked trees​ at Dei Chhnang Gate of Angkor Thom

Share Post:

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន៦ដើមដែលមានហានិភ័យខ្ពស់ នៅខ្លោងទ្វារដីឆ្នាំង។ ការងារនេះ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ និងយានយន្តគ្រប់ប្រភេទ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត ព្រមទាំងបង្ការកុំឲ្យបាក់ធ្លាក់មែកមកលើរចនាសម័្ពន្ធប្រាសាទ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាខ្លោងទ្វារដីឆ្នាំងផង។
ដើមឈើដែលបានកាត់ក្រីមានចំនួន៦ដើមរួមមាន ឈើទាល២ដើម អង្កោល១ដើម ស្ពង់១ដើម ចាន់១ដើម និងអង្កាញ់១ដើម ត្រូវបានកាត់ក្រី១៨មែកចេញ ដើម្បីសម្រាលតួដើម ចៀសវាងដួលរលំមកលើប្រាសាទ និងភ្ញៀវទេសចរ៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
….
APSARA National Authority is pruning the branches of high-risked trees​ at Dei Chhnang Gate of Angkor Thom
Experts from the Department of Forestry Management, Cultural Landscapes and Environment of the APSARA National Authority, is taking emergency measures against trees that pose a high risk at Dei Chhnang Gate of Angkor Thom. The work is being done to ensure the safety of tourists, avoid accidents that endanger lives, and prevent further damage to the temple structures.
Article and Photos: Department of Forestry Management, Cultural Landscapes, and Environment

Share:

Facebook
Twitter
Pinterest
LinkedIn