ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន និងរំលឹកខួបលើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ-09 November 2021

Share Post:

នៅព្រឹកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្ដម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី និងរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២១ នៅវិមានរំលឹកគុណ អតីតវីរៈយុទ្ធជន ខេត្តសៀមរាប។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺជាការរំលឹកដល់ពលរដ្ឋកម្ពុជា ជាពិសេសយុវជនយុវនារីជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្រ្ដខ្មែររបស់ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត តស៊ូរំដោះជាតិទាមទារឯករាជ្យពីនឹមអាណានិគមនិយមបារាំង ដោយជោគជ័យទាំងស្រុង នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន
….
APSARA National Authority paid respects to the sacrificed veterans and commemorated the 68th anniversary of Cambodia’s Independence Day
On the morning of 09 November 2021, H.E. Mr. Long Kosal, Deputy Director-General, Director-General, representative of H.E. Dr.Hang Peou, Director-General of APSARA National Authority, led a team to pay respects to the national heroes and commemorate the 68th anniversary of Cambodia’s Independence Day and the Royal Cambodian Armed Forces on 09 November 1953 – 09 November 2021 at the Veteran Monument of Siem Reap Province.
The National Independence Day is a reminder to the Cambodian people, especially the younger generation to understand the King Father’s mission for the country and Khmer people, and his wisdom and struggles to seek full independence from French colonization on 09 November 1953.

Share:

Facebook
Twitter
Pinterest
LinkedIn