លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតលើកទី៤១ នៃអង្គការយូណេស្កូ និងមហាសន្និបាតលើកទី២៣ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ ១៩៧២

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមមហាសន្និបាតលើកទី៤១ នៃអង្គការយូណេស្គូ និងមហាសន្និបាតលើកទី២៣ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ១៩៧២ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

Read more

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន និងរំលឹកខួបលើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ-09 November 2021

នៅព្រឹកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្ដម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី និងរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២១ នៅវិមានរំលឹកគុណ អតីតវីរៈយុទ្ធជន ខេត្តសៀមរាប។

Read more